មនុស្ស៩នាក់បានស្លាប់ និង១៧នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែក២ដងនៅភាគខាងត្បូងហ្វីលីពីន

ម៉ានីល៖ កងកម្លាំងយោធា និងក្រុមប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់និង១៧នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក២ដងផ្ទួនគ្នានៅក្នុងខេត្តស៊ូលូ (Sulu) ភាគខាងត្បូងប្រទេសហ្វីលីពីននៅរសៀលថ្ងៃច័ន្ទ ទី២៤ ខែសីហានេះ។

 
មនុស្ស៩នាក់បានស្លាប់ និង១៧នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែក២ដងនៅភាគខាងត្បូងហ្វីលីពីន
មនុស្ស៩នាក់បានស្លាប់ និង១៧នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែក២ដងនៅភាគខាងត្បូងហ្វីលីពីន

បើតាមរបាយការណ៍ដំបូងយោធាបាននិយាយថា ការផ្ទុះលើកទី១ បានកើតឡើងប្រហែលម៉ោង ១២ថ្ងៃត្រង់ នៅមុខហាងលក់គ្រឿងទេសមួយកន្លែងក្នុងផ្លូវដែលមានមនុស្សច្រើនកុះករមួយក្នុងនៃខេត្តស៊ូលូ។ ប្រហែលមួយម៉ោងបន្ទាប់មកទៀត ការផ្ទុះលើកទី២ ក៏បានធ្វើឲ្យកក្រើកព្រះវិហារមួយនៅក្បែរកន្លែងដដែល។

មកទល់ពេលនេះ គេមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយនៅទេ ហើយអាជ្ញាធរក៏កំពុងបើកការស្រាវជ្រាវពីករណីនេះផងដែរ៕

 

ប្រភព៖ Xinhua ប្រែសម្រួល៖ កង ស្រីលីន