លោក ចូ បៃដិន រិះគន់លោក ដូណាល់ត្រាំ ថាគេចវេសពីបញ្ហាខណៈកូវីដ១៩កំពុងបំផ្លាញអាមេរិក
វ៉ាស៊ីនតោន៖ បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ថាលោកបានស្តីបន្ទោសលោក ដូណាល់ត្រាំ ចំពោះការដើរចេញពីបញ្ហាខណៈដែលកូវីដ១៩ កំពុងបំផ្លាញប្រទេស។
លោក បៃដិន បានបន្ថែមថា លោកបន្ទោស ដូណាល់ត្រាំ ដោយសារគាត់ហាក់ដូចជាមិនរកដំណោះស្រាយឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងជម្ងឺរាតត្បាតជាសកលមួយនេះ ជាពិសេសសហរដ្ឋអាមេរិក។ លោក បៃដិន ស្តីបន្ទោសក្រុមមនុស្សមួយចំនួនដែលមិនពាក់ម៉ាស់ ឬគោរពតាមវិធានការការពារវីរុសកូវីដ១៩ទៀតផង ។
មិនតែប៉ុណ្ណោះ ចូ បៃដិន បេ្តជ្ញាថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះ លោកនឹងធ្វើតាមដំបូន្មានអ្នកវិទ្យាសាស្ត្រ និងចាត់វិធានការយ៉ាងណាក៏ដោយដើម្បីដោះស្រាយវិបត្តិ
នេះឲ្យបាន៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន