ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ានៅតែបន្តវាយប្រហារ និងមានសភាពខ្លាំងក្លាជាងមុន
ឡុសអែនជែលលេស៖ ក្រុមជួយសង្រ្គោះ និងយន្តហោះយោធា ព្រមទាំងកងទ័ពការពារជាតិរបស់អាមេរិកកំពុងរួមគ្នាប្រយុទ្ធតទល់នឹងភ្លើងឆេះព្រៃដ៏សាហាវ ដែលកើតឡើងដោយសាររន្ទះ និងអាកាសធាតុក្តៅហួតហែងខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
នាយកដ្ឋានការពារព្រៃឈើ និងអគ្គីភ័យរដ្ឋកាលីហ្វ័រញ៉ាបានគូសបញ្ជាក់ថា អគ្គីភ័យនៅតែបន្តដំណើរទៅទិសដៅ និងគម្រាមកំហែងដល់សហគមន៍ជាច្រើន ហើយប្រជាជនដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងទៅរកកន្លែងសុវត្ថិភាពកើនឡើងដល់ជាង ២ម៉ឺននាក់ហើយ។
គួររម្លឹកថា កន្លងជាងមួយសប្តាហ៍មកនេះ អគ្គីភ័យបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ បំផ្លាញផ្ទះសម្បែងជាង៧០០ខ្នង និងដីជាង១លានហិកតាត្រូវបានឆាបឆេះគ្មានសល់៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ