កាត់តលេងៗ ចាប់អារម្មណ៍មែនទែន ! ហ្វេនៗលាន់មាត់ បើចេញជារូបរាងពិតមិនដឹងជាស្អាតខ្លាំងប៉ុណ្ណា
ថ្មីៗនេះ កម្មពិធី Fahion ដ៏ធំមួយរបស់អ៉ឺរ៉ុប Met Gala បានប្រារព្ធធ្វើឡើង ដោយមាន ការអញ្ជើញចូលរួមពី តារាល្បីៗលំដាប់ហូលីវូដជាច្រើន ស្របពេលវត្តមានរបស់តារាបរទេសម្នាក់ៗ សុទ្ធសឹងតែ បង្ហាញនូវ ម៉ូតសម្លៀកបំពាក់ប្លែកៗគួរឲ្យចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងកម្មវិធីនោះ។
ជាមួយគ្នានេះផងដែរ តារាខ្មែរមួយចំនួន ក៏ចាប់ផ្តើមកាត់តរូបផ្ទាល់ខ្លួន ជាមួយនឹង ការបង្ហាញម៉ូតសម្លៀកបំពាក់ផ្សេងៗ លើកម្រាលព្រំក្រហម នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ដោយនេះគ្រាន់តែជាការកម្សាន្តនិងការនិយមលើបណ្តាញសង្គម ព្រោះមានមហាជនជាច្រើនចែករំលែករូបភាព Fashion ប្លែកៗក្នុងព្រឹត្តិការណ៍នេះ។
យ៉ាងណាមិញ ក្រឡេកទៅមើល ពិធីករ ពិធីការិនី ក្នុងកម្មវិធីល្បីឈ្មោះ 3Fun វិញក៏មិនខុសគ្នាឆ្ងាយដែរ តែអ្វីដែល ពិសេសនោះ គ្រាន់តែជា រូបភាពកាត់តមែនពិត ប៉ុន្តែក្នុងនោះ បានបង្ហាញម៉ូតសម្លៀកបំពាក់ ច្នៃហូលជា របស់ខ្មែរពិតៗ ធ្វើឲ្យមហាជនផ្ទុះ ការចាប់អារម្មណ៍ជាខ្លាំង ខណៈម៉ូតមួយៗចេញមក ក៏ប្លែកហើយស្រស់ស្អាតថែមទៀតផង រហូតធ្វើឲ្យបណ្តាអ្នកគាំទ្រកម្មវិធីមួយនេះ សុំឲ្យពិធីករទាំង៣ បញ្ចេញម៉ូតទាំងនោះឲ្យលេចជារូបរាង មិនដឹងជាស្រស់ស្អាតកម្រិតណាទេ៕
សូមចុច join Telegram https://t.me/cngtvcambodia