ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៨៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដបន្ថែមលើមនុស្សចំនួន៨៨នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។

 
ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៨៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់
ថ្ងៃនេះក្រសួងសុខាភិបាលធ្វើតេស្ដបន្ថែមលើមនុស្ស៨៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់

នៅថ្ងៃស្អែកក្រសួងសុខាភិបាល នឹងបន្តធ្វើតេស្ត និងតាមដានស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹងបន្តត្រៀមធ្វើតេស្តលើកទី៣ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ វិច្ឆិកាខាងមុខ។

ជារួមការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានវិជ្ជមានចំនួន៤នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សូមជំរាបថា ការធ្វើតេស្តរកជំងឺកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល៕

 

 

ប្រភព: ក្រសួងសុខាភិបាល