មិនធ្លាប់ដឹងសោះថា ឌួង ហ្សូរីដា ធ្លាប់ធ្វើការនេះ!

ប្រិយមិត្តប្រាកដជាស្គាល់កញ្ញា ឌួង ហ្សូរីដា គឺជាពិធិការិនី និង ជាតារាសម្តែងស្រី មួយរូបនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង កញ្ញា ធ្លាប់តែត្រូវបានគេស្គាល់ថា ជាសិល្បការិនីមួយរូប តែពីមុនមក កញ្ញាក៏ធ្លាប់ជា បាហុនិកា ឬ អ្នកបម្រើការងារនៅលើយន្តហោះ នេះបើតាមការបង្ហោះរូបភាពនៅក្នុងFacebook របស់កញ្ញាផ្ទាល់កាលពីពេលថ្មីៗនេះ។

 
មិនធ្លាប់ដឹងសោះថា  ឌួង ហ្សូរីដា ធ្លាប់ធ្វើការនេះ!
មិនធ្លាប់ដឹងសោះថា  ឌួង ហ្សូរីដា ធ្លាប់ធ្វើការនេះ!
មិនធ្លាប់ដឹងសោះថា  ឌួង ហ្សូរីដា ធ្លាប់ធ្វើការនេះ!
មិនធ្លាប់ដឹងសោះថា  ឌួង ហ្សូរីដា ធ្លាប់ធ្វើការនេះ!

 

ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះឱ្យដឹងថា៖

“ ជាក្តីសុបិន្តទី២ នៃអាជីពការងារដែលខ្ញុំប៉ងប្រាថ្នាតាំងពីតូចក្តីសុបិន្តបានសំរេចដោយសម្ថភាព សុខភាពល្អ ការខិតខំប្រឹង តស៊ូ ជំនះរាល់គ្រប់ឩបសគ្គ
មានអ្នកខ្លះនិយាយថា មានអីអស្ចារ្យ ជាអ្នកបំរើលើយន្តហោះ (បាហុនិកា) ដូចតែអ្នកបំរើ អ្នករត់តុ ធម្មតាដែរហ្នឹង មិនសូវខុសគ្នាទេ តែទំរាំបានធ្វើការបំរើភ្ញៀវប៉ុណ្ណឹង ពួកយើងត្រូវការរៀនសូត្រ ទន្ទេញមេរៀន ត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀស និង ការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ ១០០% ជាអ្នកបំរើមែន តែអ្នកបំរើកាលីបលើ ព្រោះយើងបំរើភ្ញៀវតែលើយន្តហោះទេ ចាំបានថាខ្ញុំត្រូវយំជាច្រើនដងស្ទើរទ្រាំមិនបានចង់ឈប់នឹងការងារនេះ តែសួរថាតើមាននារីប៉ុន្មាននាក់ទៀតដែលចង់មានឱកាសបានប្រលងជាប់ដូចយើងអត់
ខ្ញុំតែងតែមានមោទភាពនូវអ្វីដែលខ្ញុំមាន ភាពលំបាកនៃការងារ ធ្វើអោយខ្ញុំក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំរហូតដល់ពេលនេះ..!!!
អរគុណការលំបាកទាំងឡាយដែលធ្វើអោយខ្ញុំប្រជែងនឹងអ្នករហូតខ្ញុំទទួលជោគជ័យ ...!

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia