[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៧នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៧នាក់ ខណ:មានករណីជាសះស្បើយចំនួន ០៦នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនសរុបទាំងអស់មានចំនួន ៣៩២នាក់នៃអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៤៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៧នាក់ករណីបន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៦នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនសរុបទាំងអស់មានចំនួន ៣៩២នាក់នៃអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៤៨នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៧នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ៣៧នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ១០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់
សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០៧នាក់ គឺជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ហើយអ្នកកំពុងសម្រាកព្យាបាលមានសរុបចំនួន ៥៦នាក់ ក្នុងនោះមានអ្នកជំងឺ ៣៩២នាក់បានជាសះស្បើយបើធៀបទៅនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៤៨នាក់៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល