ការិយាល័យ​លក់គម្រោងអភិវឌ្ឍន៍ចម្រុះ ខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម បើកសម្ពោធជាផ្លូវការ

(ភ្នំពេញ)៖ ការិយាល័យ​លក់គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អហ្វ ខមផេនី របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុន Hong Lai Huat បាន​​បើក​សម្ពោធ​ជាផ្លូវការនៅថ្ងៃទី១៨

 
ការិយាល័យ​លក់គម្រោងអភិវឌ្ឍន៍ចម្រុះ ខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម បើកសម្ពោធជាផ្លូវការ

(ភ្នំពេញ)៖ ការិយាល័យ​លក់គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អហ្វ ខមផេនី របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុន Hong Lai Huat បាន​​បើក​សម្ពោធ​ជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០​១៩នេះ។ការិយាល័យ​លក់គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹមនេះ នឹងក្លាយជាទីតាំង លក់គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមានលំនៅឋាន និងផ្ទះសម្រាប់ប្រកបអាជីវកម្មដ៏លេខធ្លោ​និងសក្តា​នុពល​ជាងគេនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។.

លោក Ryan Ong Jia Ming តំណាងក្រុមហ៊ុន Royal Hong Lai Huat One Company Limited បានឲ្យដឹងថា ជាមួយនឹងការរចនាប្លង់ពី ក្រុមហ៊ុនស្ថាបត្យកម្ម Swan & Maclaren មកពីប្រទេសសិង្ហបុរី ដែលមានបទពិ​សោ​ធន៍ជាង​១០០​ឆ្នាំ គម្រោងអាគារអភិវឌ្ឍន៍ចម្រុះ  រ៉ូយ៉ាល់ ផ្លាទីនឹមនេះ នឹងធ្វើឲ្យម្ចាស់លំនៅឋានទាំងអស់ មើលទេសភាពបាន៨ទិស ហើយនិងធ្វើឲ្យអគារនេះ ក្លាយជាអគារលេចធ្លោដ៏សំខាន់នៅក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុន Royal Hong Lai Huat One Company Limited រូបនេះ បានបញ្ជាក់ថា​ គម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម ដែលបានសាងសង់ឡើងលើផ្ទៃដីជិត​១ហិកតា ក្នុងខណ្ឌទួលគោក កណ្តាលរាជធានីភ្នំពេញ មានកម្ពស់ ២៨ជាន់ មាន៩០៣យូនីត គ្រោងនឹងបញ្ចប់ការសាងសង​នៅក្នុងខែ​សីហា ឆ្នាំ២០២២ ខាងមុខ។

ជាមួយគ្នានេះដែរ​​ លោក Ryan Ong Jia Ming បានលើកឡើងថា ការអភិវឌ្ឍនេះ មានគោលបំណងជួយជំរុញលទ្ធភាព នៃការទិញលំនៅឋានក្នុងតម្លៃសមរម្យ ដើម្បីកសាងក្តីសុបិន្ត និងតម្រូវការរបស់អតិថិជនទាំងអស់ និងបង្កើតឱកាសការងារ ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែមទៀត សម្រាប់ទីក្រុងកំពុងរីកចម្រើនមួយនេះ។

លោកបន្តថា ខុនដូ រ៉ូយ៉ាល ផ្លាទីនឹម បានដាក់បញ្ចូលនូវការរចនាបទខ្នាតធំៗជាច្រើន ដែលមានចាប់ពី២ ទៅ៣បន្ទប់គេង និងបន្ទប់ប្រណីត៣ និង៤បន្ទប់គេង ដែលមានលក្ខណៈពិសេសរបស់ខ្លួន ដើម្បីបំពេញតម្រូវការ របស់អតិថិជន។ ក្នុងនោះ ក៏មានការផ្តល់នូវចំណតរថយន្តធំទូលាយ និងមានប្រព័ន្ធសុវត្ថិភាព​៣ជាន់ថ្នាក់ ដែលមានសន្តិសុខ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព ដល់អ្នកទេសចរ និងអ្នកស្នាក់នៅផងដែរ។

គម្រោងនេះ លោកថា ក៏នឹងផ្តល់ជូនអតិថិជនជាលើកដំបូងនៃហេដ្ឋារចនាសម្ព័ន្ឋនៃជាន់ទាំងមូល ដែលមានក្លឹបហាត់ប្រាណផ្ដាច់មុខលក្ខណៈពិសេសដូចជាអាងហែលទឹក កន្លែងបោះបាល់ ភោជនីយដ្ឋាន ស្ទីមនិងសូណា សួនច្បារ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណដទៃទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោក Ryan។

ជាងនេះទៅទៀត ក្នុងគម្រោងខុនដូនេះ ក៏រួមបញ្ចូលហាងលក់ទំនិញ ដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្ម លើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីៗចម្រុះ ជាច្រើនប្រភេទរួមមាន៖ ភោជនីយដ្ឋាន សម្លៀកបំពាក់ ជាដើម -ល-។

សូមបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះ គម្រោងខុនដូ «រ៉ូយ៉ាល់ផ្លាទីនឹម» នេះ ត្រូវបានលក់អស់ប្រមាណ ៦០ទៅ ៧០ភាគរយទៅហើយ សម្រាប់ប្រភេទផ្ទះអាជីវកម្ម និង ១៥ភាគរយ ជាប្រភេទផ្ទះស្នាក់នៅ។ ចំពោះតម្លៃលក់ក្នុងមួយយូនីត គឺចាប់ពីជាង ៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមហ៊ុនបានលក់បញ្ចុះតម្លៃពិសេស ជាមួយនឹងការផ្សងសំណាង​ដល់អតិថិជនរបស់ខ្លួន ចាប់រង្វាន់ រួមមាន៖​ដំណើរកម្សាន្តទៅតំបន់អឺរ៉ុប និងរង្វាន់ទឹកប្រាក់​១០ ០០០ដុល្លារ សម្រាប់អតិថិជនរបស់ខ្លួន​ដែល​មានសំ​ណាង​ផងដែរ ហើយឪកាសបញ្ចុះតម្លៃនេះចាប់ពី ថ្ងៃបើកសម្ពោធការិយាល័យរបស់ខ្លួននេះ រហូតដល់ចុងខែធ្នូ ឆ្នាំ ២០១៩នេះ៕