រកឃើញករណីឆ្លងថ្មីជាប្រភេទវីរុសអូមីក្រុងចំនួន ៤៤៤ករណីបន្ថែមទៀតហើយ
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២។

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ៤៤៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
-ករណីជាសះស្បើយ ២៨០នាក់
-ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)
គួររម្លឹកថាករណីឆ្លងមកទល់ពេលនេះសរុបមានចំនួន ១២៤,៧៨៧នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន១១៩,៦៣៣នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ៣,០១៥នាក់៕