រកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួនជាង ៥៩១ករណី ខណ:ករណីស្លាប់ក៏បន្តកើនឡើងទៀតហើយ

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៥៩១ករណី ខណ:មានករណីជាសះស្បើយចំនួន ៦១៨ករណី និងករណីស្លាប់ចំនួន ១៩នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៨៣នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៨០,២២៥នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៧៣,៤២១នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៥០៧នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល