[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១ករណី ខណ:មិនមានកជាសះស្បើយទេនៅថ្ងៃនេះ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០១ករណី ខណ:មិនមានករណីជាសះស្បើយ ទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ៣០៤នាក់។
សូមជម្រាបថា ករណីវិជ្ជមានវិរុសកូវីដ-១៩ ចំនួន ១នាក់គឺស្រ្តីជនជាតិខ្មែរ អាយុ ៤៩ឆ្នាំមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១៣នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ៣០៤នាក់ ក្នុងនោះមានស្រ្តី ៦២នាក់ និងបុរស ២៤២នាក់៕
ប្រភព: ក្រសួងសុខាភិបាល