ប្រធានបទ ៖ ជំងឺមហារីកតម្រងនោម
ជំងឺមហារីកតម្រងនោម គឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើអ្នកមើលរំលងជំងឺមួយនេះ។តម្រងនោម គឺជាសរីរាង្គពីរដែលមានរាងដូចសណ្តែក ដែលមានទំហំប៉ុនកណ្ដាប់ដៃ។ វាស្ថិតនៅខាងក្រោយសរីរាង្គពោះដោយមានក្រលៀនមួយនៅសងខាងនៃឆ្អឹងខ្នងរបស់អ្នក។ ជំងឹមហារីកតម្រងនោមអាចកើតមានគ្រប់វ័យ ដើម្បីអាចដឹងលទ្ធផលច្បាស់គ្រូពេទ្យប្រើបច្ចេកទេសរូបភាពដូចជាការតាមកុំព្យូទ័រ (CT) ស្កេន។
សញ្ញា និងរោគសញ្ញាដែលអាចនឹងវិវឌ្ឍន៍ធ្ងន់ធ្ងររួមមាន៖
- ឈាមក្នុងទឹកនោមអាចលេចចេញជាពណ៌ផ្កាឈូក ក្រហម ឬពណ៌កូឡា
- ឈឺខ្នង ឬងាកចំហៀងមិនកើត
- បាត់បង់ចំណង់អាហារ
- ស្រកទម្ងន់
- អស់កម្លាំង
- គ្រុន
មូលហេតុបង្ក និងកត្តាប្រឈម
- លើសទម្ងន់ ឬធាត់ជ្រុល
- ការជក់បារី
- កត្តាតំណពូជ
- សម្ពាធឈាមខ្ពស់
- វ័យចំណាស់
- ប្រវត្តិគ្រួសារមានជំងឺមហារីកតម្រងនោម
គួររម្លឹកថា ជំងឺមហារីកតំរងនោមច្រើនតែត្រូវបានរកឃើញនៅដំណាក់កាលដំបូង នៅពេលដែលដុំមហារីកមានទំហំតូច។បន្ថែមពីនេះជំងឺមហារីកតម្រងនោមជាធម្មតាមិនមានលេចចេញនៅសញ្ញា ឬរោគសញ្ញានៅដំណាក់កាលដំបូងនោះទេ។ ដូច្នេះអ្នកគួរកត់សំគាល់នៅការប្រែប្រួលដោយខ្លួនឯង និងឧស្សាហ៍មកត្រួតពិនិត្យសុខភាពជារៀងរាល់១ឆ្នាំម្តង៕
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា