វៀតណាមគំរាមបិទ Facebook ប្រសិនបើក្រុមហ៊ុនយក្សមួយនេះមិនចាប់វិធានការទប់ស្កាត់ការរិះគន់ប្រឆាំងរដ្ឋាភិបាល
ហាណូយ: រដ្ឋាភិបាលវៀតណាមគំរាមបិទហ្វេសប៊ុកនៅក្នុងប្រទេសរបស់ខ្លួនប្រសិនបើ Facebook មិនគោរពតាមគោលការណ៍ ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយនៅក្នុងស្រុក ការរិះគន់ប្រឆាំងរដ្ឋាភិបាលនៅលើបណ្តាញសង្គមរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃសុក្រនេះ។
មន្ត្រីម្នាក់បាននិយាយថា ក្រុមហ្វេសប៊ុកបានអនុវត្តតាមសំណើរបស់រដ្ឋាភិបាលវៀតណាម កាលពីខែមេសាកន្លងទៅ ដើម្បីបង្កើនការត្រួតពិនិត្យទៅលើការផ្សាយនឹងការប្រឆាំងនឹងរដ្ឋាភិបាលទៅលើការផុសរបស់អ្នកប្រើនប្រាស់ នៅក្នុងស្រុក ប៉ុន្តែវៀតណាមបានស្នើសុំក្រុមហ៊ុន Facebook ម្តងទៀតនៅក្នុងខែសីហាដើម្បីបង្កើនការរឹតត្បិតលើការផ្សាយរិះគន់នោះ។
សូមជម្រាបថា ក្រុមហ៊ុន Facebook បានធ្វើកិច្ចព្រមព្រៀងកាលពីខែមេសា ហើយក៏បានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួន ដោយរំពឹងថារដ្ឋាភិបាលនៃប្រទេសវៀតណាមនឹងយល់ព្រមលើកិច្ចព្រមព្រៀងនោះ។
គួររម្លឹកផងដែរ ទីផ្សារដ៏ធំមួយរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមខ្នាតយក្សមួយនេះនៅវៀតណាម អាចរកចំណូលបានជិត ១ពាន់លានដុល្លារ នេះបើយោងតាមប្រភពពី ក្រុមគ្រួសារនិងចំនួនអ្នកប្រើប្រាស់៕
ប្រភព: Reuters ដោយ: ជា បញ្ញា