[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់បន្ថែមទៀតហើយ
ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់បន្ថែមទៀត ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣៤៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០២នាក់ ខណ:មិនមានអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣៤៨ នាក់ក្នុងនោះមានស្រ្តី ៨១នាក់ និងបុរស ២៦៧នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣៣នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០៩នាក់។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៤៨ករណី ក្នុងនោះមានអ្នកជំងឺ ៣០៦នាក់បានជាសះស្បើយ។
គួរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃទី២៩ ខែវិចិ្ឆកា ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់មានចំនួន ១១.៣០៥សំណាក ដែលក្នុងនោះចំនួនអ្នកវិជ្ជមានកូវីដ-១៩ មាន ៣២ករណី៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល