[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ

ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ ខណ:មិនមានអ្នកជាសះស្បើយ។ រីឯលទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌០៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

 
[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅ​ម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ៣០២នាក់។

សូមជម្រាបថា ករណីវិជ្ជមានកូវីដ១៩ថ្មី​ ០១ករណីកើតទៅបុរសជនជាតិអាមេរិកកាំ អាយុ ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែវិចិ្ឆកា ឆ្នាំ២០២០។

ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១៣នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ​៣០២នាក់​ ក្នុងនោះមានស្រ្តី ៦១នាក់ និងបុរស ២៤១នាក់​៕

 

 

ប្រភព: ក្រសួងសុខាភិបាល