សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អញ្ជើញចុះជួប និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ចំនួន​​ ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា រោងចក្រ សហគ្រាសទាំង ២៩នេះរួមមាន

  • រោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២០ 
  • រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន៣ 
  • រោងចក្រដេរស្បែកជើង ចំនួន​២ 
  • រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន២
  • រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន១
  • រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១​​ ។

គួររម្លឹកថា នេះគឺជាលើកទី៨ហើយដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕