ថៃរឹបអូសបានគ្រឿងញៀនជាង១១តោន មានតម្លៃប្រមាណ ១ពាន់លានដុល្លារ

ប្រទេសថៃ៖ ការិយាល័យបង្រ្កាបគ្រឿងញៀនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គេរឹបអូសបានគ្រឿង ញៀនប្រភេទ កេតាមីន (Ketamine) ជាង១១តោន ដែលមានតម្លៃសរុបជិត ១ ពាន់លានដុល្លារសហ រដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

 
ថៃរឹបអូសបានគ្រឿងញៀនជាង១១តោន មានតម្លៃប្រមាណ ១ពាន់លានដុល្លារ

ប្រធានការិយាល័យបង្រា្កបគ្រឿងញៀនបានគូសបញ្ជាក់បន្ថែមថា​ សារធាតុញៀនទាំងអស់នេះ មិនសូវនិយមប្រើប្រាស់នៅក្នុងប្រទេសថៃនោះទេ ហើយភាគច្រើនវាជាគោលដៅសម្រាប់លក់ចេញទៅក្រៅ ប្រទេស ដូចជា ប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសផ្សេងទៀតមាន ជប៉ុន កូរ៉េ និងតៃវ៉ាន់ជាដើម។

សារធាតុញៀនប្រភេទ កេតាមីន (Ketamine) នេះ គឺជាថ្នាំ ដែលត្រូវបានប្រើប្រាស់ឲ្យមានការស្ពឹក ឬ សម្រាប់ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ប៉ុន្តែវាក៏ជាថ្នាំកម្សាន្ត ដែលមានឥទ្ធិពលអាចឲ្យអ្នកប្រើប្រាស់មានការស្រមើរស្រមៃ វង្វេងបាត់បង់ស្មារតី ឬជួនកាលមើលឃើញនូវទិដ្ឋភាព ដែលមិនមែនជាការពិតទៀតផង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BangkokPost