តោះស្វែងរកការងារទាំងអស់គ្នា! ទោះក្នុងសម័យកូវីដ-១៩ ក៏អាចដាក់ពាក្យតាមអនឡាញស្វែងរកការងារធ្វើបានដែរ!

ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារតាមរយ:អនឡាញ នាថ្ងៃទី០៤-០៥ ខែវិច្ឆិកាខាងមុខនេះ។

 
តោះស្វែងរកការងារទាំងអស់គ្នា! ទោះក្នុងសម័យកូវីដ-១៩ ក៏អាចដាក់ពាក្យតាមអនឡាញស្វែងរកការងារធ្វើបានដែរ!

ប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកឱកាសការងារ រឺចង់ផ្លាស់ប្តូរការងារដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតនោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តរក្សាតុល្យភាពនៃដំណើរការទីផ្សារការងារ ជាពិសេសជួយជ្រោមជ្រែងដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម ព្រមទាំងបើកវេទិកាទូលាយក្នុងការទទួលបានឱកាសការងារកាន់តែងាយស្រួលដល់អ្នកស្វែងរកការងារ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយគ្រាន់តែអ្នកស្វែងរកការងារធ្វើការដាក់ពាក្យ និងអាចធ្វើការសម្ភាសការងារផ្ទាល់បាន តាមរយៈប្រព័ន្ធវីដេអូ នៅលើគេហទំព័រ www.careerfair.nea.gov.kh​ ដែលក្រុមការងារបានរៀបចំជូន សំដៅកាត់បន្ថយហានិភ័យនៃការរាលដាលនៃជំងឺកូវីដ-១៩ និងការចូលអនុវត្តម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ។

នៅក្នុងពិព័រណ៍អនឡាញនេះដែលក៏មានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ៨០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ១១ ៥០០ កន្លែងឯណោះ។

គូរបញ្ជាក់ជូនដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិជាច្រើនផងដែរ។

សូមជម្រាបថា នៅក្នុងពិព័រណ៍នេះ មិនត្រឹមតែជាកន្លែងសម្រាប់ស្វែងរកការងារប៉ុណ្ណោះទេ អ្នកស្វែងរកការងារក៏បានជួបនូវវាគ្មិនល្បីៗជាច្រើនរូប ដែលពួកគាត់នឹងមកចែករំលែកនូវ បទពិសោធន៍ ចំណេះដឹងល្អៗទៀតផង នៅក្នុងសិក្ខាសាលាស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ។

សូមកុំភ្លេច! ចូលរួមទាំងអស់គ្នាក្នុងពិព័រណ៍ការងារ អនឡាញ២០២១នេះ តាមរយៈ www.careerfair.nea.gov.kh និងទាញយកកម្មវិធីពិព័រណ៍តាមទូរស័ព្ទស្មាតហ្វូនឈ្មោះ NEA Career Fair។

️ទំនាក់ទំនង: 017 467423 / 017 871807 / 096 2155 162

សូមទាញយកកម្មវិធី NEA Career Fair ពី ៖

Android : https://play.google.com/store/apps/details?id=kh.gov.career_fair

IOS : https://apps.apple.com/kh/app/nea-career-fair/id1539410965

http://www.nea.gov.kh

Facebook #neakhmer

#រួមគ្នាបង្ការជំងឺកូវីដ១៩ដើម្បីរក្សាការងារយើង

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ