បុគ្គលិកធ្វើការក្នុងរោងចក្រផលិតឈីបរបស់ក្រុមហ៊ុន Samsung ម្នាក់ ធ្វើតេស្តឃើញវិជ្ជមានមេរោគកូវីដ (Covid-19)

នៅក្នុងពេលបច្ចុប្បន្ននេះវីរុសកូរ៉ូណា ឬ Covid-19 នៅមិនទាន់មានលក្ខណៈធូស្បើយនៅឡើយ ដោយប្រទេសមួយចំនួននៅលើពិភពលោក កាន់តែមានចំនួនអ្នកឆ្លងច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងពេលនេះ យើងទទួលបានដំណឹងថា នៅក្នុងរោងចក្ររបស់ Samsung កំពុងតែទទួលរងឥទ្ធិពលពីវីរុសមួយនេះ ដោយបុគ្គលម្នាក់ធ្វើការក្នុងរោងចក្រ ត្រូវបានគេធ្វើតេស្តឃើញថាវិជ្ជមានមេរោគកូវីដ។

បុគ្គលិកធ្វើការក្នុងរោងចក្រផលិតឈីបរបស់ក្រុមហ៊ុន Samsung ម្នាក់ ធ្វើតេស្តឃើញវិជ្ជមានមេរោគកូវីដ (Covid-19)
ក្រុមហ៊ុន Samsung

បុគ្គលិកម្នាក់នោះបានធ្វើការក្នុងរោងចក្រផលិតបន្ទះឈីប និងផលិតសម្ភារៈផ្សេងៗទៀត ទាក់ទងនឹងឈីបរបស់ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងតំបន់ Yongin នៃទីក្រុង Seoul។គាត់គឺជាបុរសអាយុជាង 20ឆ្នាំ មកពីទីក្រុង Hwaseong នៃប្រទសកូរ៉េខាងត្បូង។គាត់ចាប់ផ្តើមបញ្ចេញរោគសញ្ញានៃជំងឺ តាំងពីសប្តាហ៍មុនមកម្ល៉េះបន្ទាប់មកគេបានធ្វើតេស្តឃើញថាមានផ្ទុកវីរុសកូវីដកាលពីថ្ងៃអាទិត្យ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះគឺនៅមិនទាន់ច្បាស់នៅឡើយទេថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការបិទរោងចក្រមួយរយៈ ឬអត់ ប៉ុន្តែបើសិនជាបិទគឺអាចនឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន ព្រោះទីតាំងនោះជារោងចក្រសំខាន់។

គួរបញ្ជាក់ដែរថា កាលពីប្រមាណជាមួយខែមុនយើងធ្លាប់ទទួលបានដំណឹងថា មានអ្នកធ្វើការនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនខាងលើម្នាក់ដែលមានវិជ្ជមាន Covid-19 ប៉ុន្តែមិនមែនជារោងចក្រសំខាន់នេះឡើយហើយអ្នកដែលបានឆ្លងនោះ ក៏មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន Samsung ដែរគាត់គ្រាន់តែជាបុគ្គលិករបស់ក្រុមហ៊ុនផ្សេងដែលសហការនឹងគ្នាតែប៉ុណ្ណោះ។

ប្រភព៖ sammobile ប្រែ​សម្រួល៖ ជា បញ្ញា