បណ្តាប្រទេសទាំងនេះបានគំរាមដាក់គុកសម្រាប់រឿងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងថ្ងៃ April Fools' Day

ប្រទេសជាច្រើនបានព្រមានប្រាប់ពលរដ្ឋរបស់ខ្លួន មិនឲ្យលេងសើចនិងរឿងមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅក្នុងថ្ងៃ April Fools' Day (ត្រូវនឹងថ្ងៃទី០១ មេសា) នេះ ដោយគំរាមចាប់ដាក់គុក ស្របពេលដែលប្រទេសទាំងនោះ កំពុងខិតខំប្រឹងប្រែងលុបបំបាត់ពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតដែលបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើន។

 
បណ្តាប្រទេសទាំងនេះបានគំរាមដាក់គុកសម្រាប់រឿងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងថ្ងៃ April Fools' Day
April Fools' Day
បណ្តាប្រទេសទាំងនេះបានគំរាមដាក់គុកសម្រាប់រឿងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងថ្ងៃ April Fools' Day

 

ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានលុបចោលនូវប្រពៃណីលេងល្បែងនិយាយកុហកនៅក្នុងថ្ងៃ April Fools' Day នេះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ បានសម្លាប់មនុស្សប្រមាណ ៤០ ០០០នាក់នៅទូទាំងពិភពលោក។

ដោយឡែក នៅក្នុងប្រទេសថៃ បានគំរាមដាក់ទោសឲ្យជាប់គុករយៈពេលរហូតដល់ទៅ ៥ឆ្នាំ ចំពោះអ្នកនិយាយលេងសើចមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩។រីឯប្រធានាធិបតីនៃកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់ពលរដ្ឋឲ្យរបស់ខ្លួនមិនឲ្យលេងសើចពាក់ព័ន្ធនឹងជំងឺឆ្លងនេះឡើយ ហើយបន្ថែមទៀតថា ការចែកចាយពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតអាចជាប់គុករហូតដល់ទៅ ៣ឆ្នាំ និង/ឬពិន័យជាប្រាក់ ៩៩,២០០ ដុល្លារទៀតផង៕

 

ប្រភព៖ channelnewsasia ប្រែ​សម្រួល៖ ជា បញ្ញា