[វីដេអូ] # Ep.64 រុក្ខជាតិ ៧មុខជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ

ការរលាកគឺជាដំណើរការមួយដែលកោសិកាឈាមសរបស់រាងកាយ របស់អ្នកដែលបង្កើតឡើងដើម្បីការពារអ្នកពីការឆ្លងមេរោគពីខាងក្រៅឈ្លានពានដូចជាបាក់តេរីនិងមេរោគ។

 
[វីដេអូ] # Ep.64 រុក្ខជាតិ ៧មុខជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ

ទោះយ៉ាងណាការរលាករ៉ាំរ៉ៃក៏អាចជះឥទ្ធិពលមកពីរបបអាហារ ការគេងមិនគ្រប់គ្រាន់និងកម្រិតស្ត្រេសខ្ពស់ជាហេតុបណ្តាលឲ្យមានការឡើទម្ងន់បង្កជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺមហារីក។

ដូចនេះយើងសូមចែករំលែកនូវរុក្ខជាតិទាំងនេះដែលជួយកាត់បន្ថយការរលាកបានមានដូចជា

១ កាកាវនិងសូកូឡាខ្មៅ

កាកាវនិងសូកូឡាខ្មៅ មានប្រយោជន៍ដែលសំបូរទៅដោយសារធាតុ Flavanols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយការរលាកនិងជួយដល់សរសៃឈាមរបស់អ្នកដែលអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជា ជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល។ បន្ថែមពីនេះវាជួយការពារប្រឆាំងនឹងការខូចខាតសរសៃឈាមពីការស្ត្រេសដែលកើតឡើងទៅតាមអាយុនិងចំពោះអ្នកដែលជក់បារី។

២ ផ្លែ cherry ឥណ្ឌាខាងលិច (acerola)

ផ្លែ cherry ឥណ្ឌាខាងលិច គឺជាប្រភពដ៏មានល្អនៃវីតាមីន C កាត់បន្ថយចំនួនរ៉ាឌីកាល់សេរី ដែលជួយប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាក។ បច្ចុប្បន្នការស្រាវជ្រាវកំពុងរកឃើញថា ផ្លែ cherry ឥណ្ឌាខាងលិចអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមួយចំនួន។

៣ ផ្លែម្ទេសប្លោក

ផ្លែម្ទេសប្លោកមានរសជាតិហឹរបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ដោយគេយកវាទៅធ្វើជាអាហារដែលអាចយកទៅធ្វើជាអន្លួក សម្ល និងឆាជាដើម។លើសពីនេះផ្លែម្ទេសប្លោកមានប្រយោជន៍ដែលសំបូរទៅដោយ សមាសធាតុ phytochemical ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាក។

៤ សណ្តែកក្រហម

សណ្តែកក្រហមជួយកាត់បន្ថយសម្ពាធឈាមនិងកូឡេស្តេរ៉ុល។អត្ថប្រយោជន៍បន្ថែមទៀតនោះគីសណ្តែកក្រហមក៏អាចជួយកាត់បន្ថយការឡើងទម្ងន់ និងសញ្ញាផ្សេងៗនៃការរលាកបានផងដែរ។

៥ ផ្លែផាសិន

ផ្លែផាសិន ត្រូវបានគេប្រើប្រាស់ជាថ្នាំរុក្ខជាតិជាយូរណាស់មកហើយដើម្បីព្យាបាលការថប់បារម្ភនិងជំងឺប្រកាច់។ផ្លែផាសិនមានសមាសធាតុប្រឆាំងនឹងការរលាកនិងអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ដែលអាចកាត់បន្ថយសម្ពាធឈាមកូឡេស្តេរ៉ុលនិងកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់។

៦ រមៀត

រមៀតគឺជារុក្ខជាតិដែលមានប្រយោជន៍សំរាប់ការយកទៅធ្វើជាអាហារ ជាឱសថ និងជាភេសជ្ជ:បានថែមទៀតផង។រមៀតមានផ្ទុកសារជាតិ Curcumin ដែលមានអត្ថប្រយោជន៍ជួយប្រឆាំងនឹងការរលាកដែលជួយការពារសុខភាពខួរក្បាល ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺរលាកសន្លាក់ ជំងឺទាក់ទងនឹងការធាត់និងមហារីក។

៧ ខ្ញី

ខ្ញីមានប្រយោជន៍ជួយកាត់បន្ថយការរលាកសួតរ៉ាំរ៉ៃ ជួយក្នុងការរសម្រករាង កាត់បន្ថយជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ទប់ស្កាត់ភាពចាស់និងជំងឺប្រព័ន្ធប្រសាទ។ការសិក្សាមួយបានបញ្ជាក់ថាខ្ញីនឹងត្រូវបានគេប្រើប្រាស់ជាថ្នាំសំរាប់ព្យាបាលជំងឺហឺតនាពេលអនាគត៕

សូមចុច join Telegram https://t.me/cngtvcambodia

 

 

ប្រភព ៖ healthline