ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ទៅដល់ទេសចរផ្ទាល់

(កំពង់ធំ)៖ ការរៀបចំឱ្យមានពិធីបុណ្យទន្ល បុណ្យសមុទ្រ ពិព័រណ៍ទេសចរណ៍ ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍នានា ត្រូវបានចាត់ទុកថាបានរួមចំណែកជួយផ្សព្វផ្សាយពីផលិតផលកសិកម្ម ផ្សព្វផ្សាយពីវិស័យវប្បធម៌ និងគោលដៅទេសចរណ៍បេតិកភណ្ឌ ក៏ដូចជាជួយអប់រំណែនាំពីវិស័យបរិស្ថានជាដើម។

 
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ទៅដល់ទេសចរផ្ទាល់
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ទៅដល់ទេសចរផ្ទាល់
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចាត់ទុកព្រឹត្តិការណ៍ទេសចរណ៍នានាជួយផ្សព្វផ្សាយផលិតផលកសិកម្ម បរិស្ថាន និងវប្បធម៌ទៅដល់ទេសចរផ្ទាល់

ក្នុងកម្មវិធីបិទពិធីបុណ្យទន្លេលើកទី៧ រាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ពីព្រោះកាលណាមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា គឺមានការចូលរួមផ្សព្វផ្សាយពីសឹងគ្រប់វិស័យ ដូចជា វិស័យកសិកម្ម សិប្បកម្ម និងសហគ្រាស, វិស័យបរិស្ថាន សហគមន៍, វិស័យវប្បធម៌ សិល្បៈ, វិស័យកីឡា ព្រមទាំងការអប់រំ ណែនាំ ផ្សព្វផ្សាយជាច្រើនទៀត។

គួរជម្រាបថា នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់នៅតាមស្ដង់ពិព័រណ៍ដែលផលិតបានក្នុងស្រុក និងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានកត់សម្គាល់ដែរថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ច្រើននឹងផលិតផលក្នុងស្រុកយ៉ាងខ្លាំងដែរ ដោយពួកគាត់កាន់តែស្គាល់ពីឈ្មោះផលិតផល ដឹងពីគុណភាពប្រើប្រាស់ រួមជាមួយតម្លៃសមរម្យ សន្សំសំចៃជាងការទិញទំនិញនាំចូលទៀតផង៕

 

ប្រភព៖ ក្រសួងទេសចរណ៍