អ៊ីរ៉ង់បញ្ជូនមីស៊ីល ៤០០ គ្រាប់ទៅប្រទេសរុស្ស៊ី
យោងទៅតាមរយៈសារព័ត៌មាន Reuters បានបញ្ជាក់ថា អ៊ីរ៉ង់បានបញ្ជូនឲ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោងពីដី ដ៏មានអានុភាពមួយចំនួនធំ ព្រោះចង់ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
ភពដដែលបានបន្តបញ្ជាក់ទៀតថា ការផ្តល់កាំជ្រួចប្រហែល ៤០០ គ្រាប់របស់អ៊ីរ៉ង់រួមមានជាច្រើនដូចជា Fateh-110 (អាវុធផ្លោងរយៈចម្ងាយខ្លី)។ អ្នកជំនាញបាននិយាយថា កាំជ្រួចចល័តនេះ មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយចន្លោះពី ៣០០ ទៅ ៧០០ គីឡូម៉ែត្រ។
ក្រសួងការពារជាតិអ៊ីរ៉ង់ និងកងការពារ ដែលជាកងកម្លាំងវរជនត្រួតពិនិត្យកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ឬបកស្រាយនោះទេ។ ក្រសួងការពារជាតិរុស្ស៊ី ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ឬបកស្រាយដែរ។ បើយោងតាមប្រភពមួយរបស់អ៊ីរ៉ង់បាននិយាយថា ការដឹកជញ្ជូនបានចាប់ផ្តើមនៅដើមខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន រវាងមន្ត្រីយោធា និងសន្តិសុខរបស់អ៊ីរ៉ង់ និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុង Tehran និងទីក្រុង Moscow។