អាជ្ញាធរ នឹងវាយរំលំសំណង់អគារអង្គរជ័យ ក្រោយបានចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោមខ្លាំង

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) បានជូនដំណឹងដល់ក្រុមគ្រួសារដែលរស់នៅក្នុង អគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិធីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាកចេញជាបន្ទាន់ បន្ទាប់ពីបានចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

 
អាជ្ញាធរ នឹងវាយរំលំសំណង់អគារអង្គរជ័យ ក្រោយបានចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោមខ្លាំង

អគារសហកម្មសិទ្ធ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិធីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្ន មានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។

សូមជម្រាបថា នៅក្នុងអគារនេះមានប្រជាពលរដ្ឋចំនួន ៦១គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ បន្ទាប់ពីអាជ្ញាធរទុករយ:ពេល ១៥ថ្ងៃគិតមកទល់ពេលនេះគឺចំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕

ប្រភព៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់