ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ "កម្មវិធីទូរសព្ទឆ្លាតវៃ ជាដំណាក់កាលថ្មីនៃការអប់រំបែបឌីជីថល"
ភ្នំពេញ៖ កម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល បង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត អាចទាញយកឯកសារតាមមុខវិជ្ជាទៅតាមថ្នាក់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យ តាមដានសកម្មភាពសិក្សារបស់សិស្សបានផងដែរ ដែលកម្មវិធីនេះត្រូវបានផលិតដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា និងព័ត៌មាន សហការជាមួយក្រុមហ៊ុន Sabay Digital ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីម្សិលមិញក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នេះជាដំណាក់ថ្មីនៃការអប់រំតាមបែបឌីជីថលនៅប្រទេសកម្ពុជា។ ឯកឧត្ដមបានថ្លែងអំណរគុណដល់ឯកឧត្ដម ជា វ៉ាន់ដេត ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង ព្រមទាំងបានបង្កើតបណ្ណាល័យអេឡិចត្រូនិក និងមាតិកាអប់រំបែបឌីជីថល តាមរយៈកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណដល់លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រោមការដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ដែលបានបង្កើត គ្រប់គ្រង និងដំណើរការបន្ទប់ថតពហុផ្សព្វផ្សាយទាន់ពេលវេលា ខណៈសិស្សកំពុងត្រូវការចាំបាច់នូវមាតិកាបែបឌីជីថល។

សូមជម្រាបថា ក្រោមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបានប្រកាសអនុវត្តវិស្សមកាលតូចមុនពេលកំណត់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ យ៉ាងនេះក្ដី ក្រសួងអប់រំបានខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើតឱកាសដល់សិស្សានុសិស្ស ទោះបីមិនមានកញ្ចប់ថវិកាគ្រោងទុកក្ដី៕


#DistanceLearningApp
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា




 
                                
                            



















 
                    



 
         
        ![[Covid-19] កម្ពុជា! ករណីវិជ្ជមានកូវីដ-១៩ ថ្មី កើនចំនួន ០២ករណីបន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd181fdeea6e.jpg) 
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






