[វីដេអូ] Ep. 80 ប្រធានបទ៖ ការខូចខាតប្រព័ន្ធប្រសាទចំពោះអ្នកជំងឺទឹកនោមផ្អែម
ការខូចខាតប្រព័ន្ធប្រសាទចំពោះអ្នកជំងឺទឹកនោមផ្អែមបង្កឲ្យមានផលប៉ះពាល់ជាច្រើនទៅដល់ប្រព័ន្ធប្រសាទធ្វើឲ្យពិការភាពអវយវ: ប្រសិនបើប៉ះពាល់ទៅលើជើង គឺធ្វើឲ្យគាត់ត្រូវកាត់ជើងចោល ឬផ្នែកផ្សេងៗនៃរាងកាយ។
ពាក្យថាប្រព័ន្ធប្រសាទផ្តោតរួមទាំងអស់មានតំាងពីក្បាលដល់ចុងជើង ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រសិនបើខូចខាតប្រព័ន្ធប្រសាទគឺបណ្តាលមកពីជាតិស្ករ។
មូលហេតុ
មូលហេតុនៃការធ្វើឲ្យខូចប្រព័ន្ធប្រសាទគឺបណ្តាលមកពីការលើសជាតិស្កររុំារ៉ៃ រយ:ពេលយូរជាហេតុធ្វើឲ្យប៉ះពាល់ទៅដល់សរសៃវិញ្ញាណជាផ្នែកមួយនៃប្រព័ន្ធប្រសាទ។ នៅពេលប៉ះទៅដល់ប្រព័ន្ធប្រសាទខួរក្បាលធ្វើឲ្យស្ទះដល់សរសៃឈាមខួរក្បាល និងផ្នែកផ្សេងៗទៀត មានដូចជាប៉ះពាល់ដល់បេះដូង តម្រងនោម ជើង ដែលធ្វើឲ្យគាត់ពិសារអាហារមិនបាន បន្ទោរបង់មិនទៀងទាត់ និងសរីរាង្គផ្សេងៗនៅក្នុងរាងកាយយើង។
គួរកត់សំគាល់នៅសញ្ញាទាំងនេះនៅក្នុងករណីដែលជាតិស្ករទាបវិញគឺធ្វើឲ្យមានអាការ:ជាច្រើនដូចជា បេះដូងដើរញាប់ ឃ្លានខ្លាំង ស្រកគីឡូនិងឆាប់ស្រេកទឹក។
សញ្ញាផ្សេងៗ
ចំពោះអ្នកជំងឺទឹកនោមផ្អែមនឹងចេញរោគសញ្ញាដែលធ្វើឲ្យគាត់ដឹងមានដូចជា មានដំបៅដៃជើង ដែលក្រនឹងជាសះស្បើយ។ ករណីកម្រិតស្រាលចេញជារោគសញ្ញាដូចជា រមាស់តិចៗនៅនឹងជើង ស្កៀប ឈឺដៃឈឺជើង ដែលអ្នកជំងឹមិនបានចាប់អារម្មណ៍។ ក្នុងករណីធ្ងន់ធ្ងររោគសញ្ញានេះនឹងវិវត្តទៅដូចជា រមាស់បាតជើងខ្លាំងដូចមានមុតដែកគោល ក្តៅជើងខ្លាំង ហើមជើង ឧស្សាហ៍ឈឺចុកចាប់ដៃជើងជាដើម។
សូមធ្វើលំហាត់ប្រាណជាប្រចាំចំពោះអ្នកជំងឹទឹកនោមផ្អែម និងទទួលអាហារទៅតាមបរិមាណឲ្យបានសមរម្យ និងកុំញុំាប្រៃ ផ្អែមពេក និងអាហារដែលមានជាតិខ្លាញ់។
អ្នកជំងឺទឹកនោមផ្អែមប្រភេទី២ ភាគច្រើនប្រឈមនឹងការកើតជំងឺនេះនៅអាយុ ៣៥ឆ្នាំឡើងទៅ ឬមានប្រវត្តិមានគ្រួសារកើតជំងឺទឹកនោមផ្អែម។
សូមជម្រាបថា អ្នកជំងឺដែលមានបញ្ហាទៅលើជំងឺផ្សេងដូចជាជំងឺបេះដូង ជើង សរសៃបាតភ្នែក គួរទៅជួបជាមួយគ្រូពេទ្យឯកទេស នីមួយៗជាប្រចាំ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលាដើម្បីកុំឲ្យជំងឹវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះអ្នកដែលគាត់មិនទាន់កើតគួរធ្វើការត្រួតពិនិត្យសុខភាពជារៀងរាល់១ឆ្នាំម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖