[វីដេអូ] Ep.11 ជំងឺចាស់វង្វេង
ជំងឺចាស់វង្វេង អាចកើតឡើងបានលើមនុស្សគ្រប់រូប ជាពិសេសនៅអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ជំងឺនេះអាចថាជាជំងឺធ្ងន់ធ្ងរមួយដែរ ព្រោះវ័យចាស់អាចធ្វើឲអ្នកជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំងច្រើន សូម្បីតែឈ្មោះនិងផ្ទះ របស់អ្នក។ល។
![[វីដេអូ] Ep.11 ជំងឺចាស់វង្វេង](https://cngtvcambodia.com/uploads/images/2023/Jul/image_750x_64a64620de023.jpg)
ជំងឺចាស់វង្វេងអាចបណ្តាលមកពីកត្តាពីរធំៗ៖
១.ប្រព័ន្ធប្រសាទ
២.កោសិការសសៃឈាមខួរក្បាលទ្រុឌទ្រោម (ស្ទះសសៃឈាមខួរក្បាល)
បច្ចុប្បន្ននេះអ្នកជំងឺចាស់វង្វេងដែលមានអាយុ៦៥ឆ្នាំដំណាក់កាលធ្ងន់ធ្ងរមានទៅដល់៥% រីឯដំណាក់កាល មធ្យមមាន១៥%។ ចំណែកអាយុចាប់ពី ៨០ឡើងទៅដំណាក់កាលធ្ងន់ធ្ងរមាន១៥% និងដំណាក់កាលមធ្យមមាន៣០% ឯណ្ណោះ។
រោគសញ្ញានៃជំងឺចាស់វង្វេងមានដូចជា៖
+អង្គចងចាំអាចភ្លេចនៅសកម្មភាពពេលបច្ចុប្បន្ន តែនៅចាំរឿងអតីតកាល
+ផ្ចង់អារម្មណ៍មិនបានល្អ
+ការនិយាយស្តីខុសប្រក្រតី
+មានជំងឺធ្លាក់ទឹកចិត្ត
+ខឹងមួរម៉ៅច្រើន
+មិនចាំពេលវេលាបរិភោគអាហារ និងផ្ទះដែលកំពុងរស់នៅ ។ល។
សូមជម្រាបថា មិនមែនវ័យចាស់ជរាទាំងអស់សុទ្ធតែអាចកើតជំងឺចាស់វង្វេងទាំងអស់នោះទេ គឺអាស្រ័យទៅលើកតត្តាសុខភាព ចំណីអាហារ កត្តាថែទាំសុខភាពផ្លូវចិត្ត និងកត្តាផ្សេងៗទៀត៕
សូមទស្សនាវីឌីអូខាងក្រោម៖