[វីដេអូ]​ Ep.12 ប្រធានបទ ៖ ជំងឺខ្លាចទីប្រជុំជន

មូលហេតុដែលបណ្តាលឲមានជំងឺខ្លាចទីប្រជុំជនគឺកើតឡើងដោយសារការទទួលរងនៅការប៉ះទង្គិចផ្លូវចិត្ត ឬជួបឧបទ្ទវហេតុណាមួយឬក៏មើលឃើញនៅរឿងអ្វីមួយដែលរន្ធត់ តក់ស្លុតសន្លប់ដែលធ្វើឲដក់ជាប់នៅក្នុងការចងចាំដែលជាហេតុធ្វើឲមានការភ័យស្លន់ស្លោ ឬធ្វើឲស្រឺត ញ័របេះដូងជាដើម។

 
[វីដេអូ]​ Ep.12 ប្រធានបទ ៖ ជំងឺខ្លាចទីប្រជុំជន
[វីដេអូ]​ Ep.12 ប្រធានបទ ៖ ជំងឺខ្លាចទីប្រជុំជន
[វីដេអូ]​ Ep.12 ប្រធានបទ ៖ ជំងឺខ្លាចទីប្រជុំជន

ជំងឺប្រភេទនេះកើតឡើងចំពោះយុវវ័យភាគច្រើនចន្លោះពីអាយុចាប់ពី ២៥ឆ្នាំ-៣៥ឆ្នាំ ភាគច្រើនកើតលើ

ស្ត្រីច្រើនជាងបុរស ។ ចំណែកជំងឺខ្លាចទីប្រជុំជនគឺប្រហាក់ប្រហែលទៅនឹងជំងឺស្រឺតផងដែរ។ ជំងឺនេះគេមិនអាចសន្និដ្ឋានបានទេតែបើអ្នកគិតថាអ្នកមានអារម្មណ៍ថាភ័យខ្លាចនៅទីប្រជុំជន​​ មានអារម្មណ៍ត្រជាក់ចុងដៃចុងជើង ញ័រ ឬខ្លាចនៅពេលដែលកំពុងនៅម្នាក់ឯង។

ចំពោះការព្យាបាលទៅលើជំងឺខ្លាចទីប្រជុំជន មាន៣កត្តាធំៗ៖

១. ព្យាបាលដោយប្រើថ្នាំ

២. ការលើកទឹកចិត្តពីគ្រួសារនិងសង្គមខាងក្រៅ

៣.អ្នកជំងឺត្រូវប្រឈមមុខនិងជំនះជំងឺដោយខ្លួនឯង

ដូច្នេះប្រសិនបើអ្នក ឬក៏សមាជិកណាម្នាក់មានជំងឺនេះ អ្នកគួរតែទៅពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីព្យាបាលតាមស្ថានភាព និងស្វែងយល់ពីមូលហេតុផ្សេងៗដែលបណ្តាលឲ្យអ្នកមានជំងឺនេះ៕

សូមទស្សនាវីឌីអូខាងក្រោម៖​