[វីដេអូ] # Ep.34 រឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុន

ជាទូទៅនៅវ័យជំទង់ភាគច្រើនតែងតែកើតមុន តាមការប៉ាន់ស្មានអ្នកដែលកើតមុនមាន ៨នាក់ក្នុងចំនោមមនុស្ស ១០នាក់ នេះបើយោងតាម គេហទំព័រ KidsHealth។មុនកើតឡើងនៅពេលដែលក្រពេញប្រេងជ្រាបចូលទៅក្នុងរន្ធញើស ហើយនៅពេលដែលរន្ធញើសស្ទះវាបង្កឱ្យកើតជាមុន។

 
[វីដេអូ] # Ep.34 រឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុន
[វីដេអូ] # Ep.34 រឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុន
[វីដេអូ] # Ep.34 រឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុន
[វីដេអូ] # Ep.34 រឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុន

ដូច្នេះយើងសូមចែករំលែងរឿងដែលគួរធ្វើ និងមិនគួរធ្វើទៅលើការព្យាបាលមុនមានដូចជា:

១. ប្រើទឹកស្អាត ឬទឹកក្តៅឧណ្ណៗ

អ្នកគួរប្រើប្រាស់ឧបករណ៍សំអាតស្បែកមុខដែលស្អាត អនាម័យ ដោយធ្វើការសំអាត ឬលាងដោយទឹកស្អាតឬទឹកក្តៅឧណ្ណៗ បន្ទាប់មកជូតសំអាតថ្នមៗទៅលើស្បែកមុខរបស់អ្នក។

កុំដុតលាងមុខជាមួយក្រណាត់ ឬចុងម្រាមដៃដែលមិនស្អាតជូតទៅលើមុខឬរាងកាយរបស់អ្នក ពីព្រោះអាចធ្វើឲ្យមុនងាយនឹងកើតឡើងច្រើនហើយក៏កុំដុសលាងមុខច្រើនពេកផងដែរ ។ សូមលាងសម្អាតមុខរបស់អ្នកនៅពេលព្រឹកនិងពេលយប់ គឺគ្រប់គ្រាន់ហើយ។

២​. កុំប្រើថ្នាំហួសកំរិតដើម្បីព្យាបាលមុន

សម្រាប់ការកើតមុនបន្តិចបន្តួចក្រែមលាបស្បែក ជែលនិងឡេ អាចជួយទប់ស្កាត់រន្ធញើសនិងកាត់បន្ថយបាក់តេរីបាន ដូច្នេះវាអាចធ្វើឱ្យស្បែកមុខមានភាពប្រសើរឡើង។ ប៉ុន្តែនៅពេលដែលកើតមុនច្រើនគឺត្រូវប្រើថ្នាំដើម្បីព្យាបាល ហើយថ្នាំនោះអាចជាប្រភេទថ្នាំ អង់ទីប៊ីយោទិច  isotretinoin ជាដើម។

សូមប្រើថ្នាំព្យាបាលមុនតាមការណែនាំរបស់គ្រូពេទ្យ ហើយក៏កុំប្រើវិធីព្យាបាលមុនលើមុខបន្ថែមលើវេជ្ជបញ្ជាដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យ ។

ពីព្រោះវាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អ និងការព្យាបាលឲ្យមានប្រសិទ្ធិភាព។

៣. ប្រើផលិតផលដែលមានសំណើម

ការលាបឡេ ឬក្រែមដែលមានសំណើមនៅលើមុខ ឬរាងកាយជាប្រចាំ អាចជួយកាត់បន្ថយស្បែកស្ងួត។

សូមប្រើផលិតផលដែលមានជាតិសំណើម ដែលគ្មានជាតិប្រេង លាបនៅលើមុខឲ្យបានត្រឹមត្រូវ បន្ទាប់ពីលាបថ្នាំបំបាត់មុន។

៤.សូមលាងសំអាតមុខដែលបាន​ Make up

​ ​សូមលាងសំអាតមុខរដែលបាន​ Make up ជាមុនសិនមុនពេលចូលគេង ពីព្រោះអាចនឹងធ្វើឱ្យស្ទះរន្ធញើស និងបណ្តាលឱ្យកើតមុនជាដើម។ បន្ថែមពីនេះសូមកុំប្រើគ្រឿងសំអាងច្រើន ពេកពីព្រោះជាក៏ងាយឲ្យកើតមុនបានផងដែរ។

៥.កុំញេចមុន

មិនថាយើងព្យាយាមយ៉ាងណាក៏ដោយការញេចបំបែកប្រាកដជាមាន ។អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺចៀសវាងការញេចពីព្រោះវាអាចកើតមុនច្រើនលើសដើមតាមរយ:ឧបករណ៍ ឬចុងម្រាមដៃរបស់អ្នក និងប្រើពេលយូរដើម្បីព្យាបាលឲ្យបានជាសះស្បើយផងដែរ។

ការកើតមុនតែងតែកើតនៅលើវ័យជំទង់ គឺកើតឡើងដោយសារអ័រម៉ូន និងហ្សែន ដូចនេះអ្នកគួរប្រកាន់ខ្ជាប់នូវទម្លាប់ថែរក្សាស្បែកឲ្យបានល្អ ប្រើប្រាស់ផលិតដែលត្រូវទៅនឹងស្បែកមុខ ។ បន្ថែមពីនេះអ្នកគួរជួបប្រឹក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញមុនពេលប្រើថ្នាំដើម្បីព្យាបាលមុខមុន៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: everydayhealth ដោយ: ជា បញ្ញា