[វីដេអូ] Ep.10 ប្រធានបទ៖ សមាធិដើម្បីសុខមាលភាពផ្លូវចិត្ត

សមាធិក្រៅពីការស្អំអប់រំផ្លូវចិត្តប្រកបដោយសតិនិងស្មារតី ទាំងកាយវិការចិត្ត ហើយអាចហាត់បានគ្រប់វ័យទាំងអស់។

 
[វីដេអូ] Ep.10 ប្រធានបទ៖ សមាធិដើម្បីសុខមាលភាពផ្លូវចិត្ត

សមាធិ និងយោហ្គាមានការខុសគ្នាដោយ សមាធិផ្តោតទៅលើការផ្ចង់ស្មារតី អារម្មណ៍អង្គុយដោយតាំងចិត្ត និងអារម្មណ៍ស្ងប់។ចំណែកឯយោហ្គាផ្តោតទៅលើរាងកាយហាត់ពត់ដើម្បីបន្ធូរអារម្មណ៍តានតឹង។បន្ថែមពីនេះសមាធិក៏ជាផ្នែកមួយនៃសាសនាផងដែរ។

បច្ចុប្បន្ននេះសុខភាពផ្លូវចិត្តមានការកើតឡើងច្រើនដោយសារការតានតឹងអារម្មណ៍ គិតច្រើន យូរៗទៅជាស្រ្តេស។ សមាធិមានអត្ថប្រយោជន៍ជាច្រើនជួយឲ្យយើងបំបាត់ទុកកង្វល់ កុំឲ្យរលឹកគិតរឿងអតីតកាលដែលមិនល្អច្រើន ធ្វើឲ្យអារម្មណ៍ធូរស្រាល កាត់បន្ថយស្រ្តេស។

ដើម្បីកុំឲ្យចិត្តរងនៅសម្ពាធប៉ះពាល់ផ្លូវចិត្តយើងត្រូវធ្វើការបែងចែកអារម្មណ៍ទៅលើរឿងផ្សេងៗ ដូចជារឿងណាដែលមិនគួរគិតច្រើនកុំយកដាក់ក្នុងខ្លួនច្រើនពេក រៀនបើកចិត្តឲ្យទូលាយ៕