[វីដេអូ] Ep.169 ប្រធានបទ៖ ជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome

ជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome មានកម្រិតហានិភ័យទៅតាមអាយុរបស់មនុស្សស្រីក្នុងអំឡុងពេលមានផ្ទៃពោះ កាលណាស្រ្តីមានផ្ទៃពោះក្នុងអាយុកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ទៅតាមកម្រិតនៃអាយុ និងសុខភាពខ្លួនឯងផ្ទាល់។

 
[វីដេអូ] Ep.169 ប្រធានបទ៖ ជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome

ជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome គឺជាជំងឺមួយដែលទាក់ទងជាមួយនឹងហ្សែន(Genetic)ដែលក្រូម៉ូសូមទី២១(Chromosome 21)របស់កោសិកាមនុស្សមានចំនួនរហូតដល់ទៅបី ដែលជាធម្មតាមនុស្សមានតែពីរប៉ុណ្ណោះ។

ចំពោះជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome កត្តាប្រឈមទៅលើស្រ្តីមានផ្ទៃពោះ៖
   
អាយុក្រោយ ៣៥ ឆ្នាំ មានអាត្រាកើតជំងឺលើក្មេងចំនួន ១/៣៥០
   
អាយុក្រោយ ៤០ ឆ្នាំ មានអាត្រាកើតជំងឺលើក្មេងចំនួន ១/១០០
   
អាយុក្រោយ ៤៥ ឆ្នាំ មានអាត្រាកើតជំងឺលើក្មេងចំនួន ១/៣០
   
អាយុក្រោយ ៤៩ ឆ្នាំឡើងទៅ មានអាត្រាកើតជំងឺលើក្មេងចំនួន ១/១០។



ជំងឺទ្រីសូមីទី២១ ឬជំងឺ
Down Syndrome មានកម្រិតហានិភ័យទៅតាមអាយុរបស់មនុស្សស្រីក្នុងអំឡុងពេលមានផ្ទៃពោះ កាលណាស្រ្តីមានផ្ទៃពោះក្នុងអាយុកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ទៅតាមកម្រិតនៃអាយុ និងសុខភាពខ្លួនឯងផ្ទាល់។

រោគសញ្ញានៃជំងឺនេះកើតលើទារក៖
   
●​ ក្បាលតូច សំប៉ែត កខ្លី អប្រក្រតីនៃមុខមាត់
   
ដៃធំ ខ្លី និងម្រាមដៃទី ៥ មានរាងកោង
   
សាច់ដុំកទន់ និងខ្សោយល្ហិតល្ហៃ
   
ស្បែកស្ងួត
    ខ្សែទទឹងនៃម្រាមដៃតែមួយ
   
ស្បែកស្ងួត
   
ខ្នងគម ជើងខ្វេ ទឹកដកក្នុងភ្នែក
   
មានបេះដូងចំហ គ្មានរន្ធគូថ ឬខ្ទះប្រព័ន្ធរំលាយអាហារពីកំណើត។ល។



ជំងឺទ្រីសូមីទី២១ ឬជំងឺ
Down Syndrome មានផលប៉ះពាល់យ៉ាងខ្លាំងលើទារក ដូច្នេះមាតាដែលកំពុងតែបង្កកំណើត និងមានអាយុច្រើនដូចដែលបង្ហាញនៅខាងលើគួរតែ៖
   
ពិនិត្យផ្ទៃពោះក្នុងរយៈពេលភគ៌នៃសប្តាហ៍ទី ៩ ដល់ទី ១៣
   
ពិនិត្យអេកូ ដោយវាស់លើកម្រាស់ស្បែកក(ពិនិត្យនៅសប្តាហ៍ទី ១១ ដល់ទី ១៣)
   
តេស្តឈាមនៅសប្តាហ៍ទី ១១ ដល់ទី ១៣(Double Tests)

 

សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖