[វីដេអូ] Ep.69 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម និងខ្លាញ់ម្យ៉ាងដែលហៅថា Trans Fat (ខ្លាញ់អាក្រក់)

អ្នកជំងឺទឹកនោមផ្អែមទាំងអស់ (ប្រភេទទី១ និងទី២) តែងតែទទួលបានដំបូន្មានពីគ្រូពេទ្យឲ្យមានការតម និងកាត់បន្ថយខ្លាញ់ ដើម្បីការពារពីហានិភ័យនានាដែលប៉ះពាល់ដល់អ្នកជំងឺ។

 
[វីដេអូ] Ep.69 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម និងខ្លាញ់ម្យ៉ាងដែលហៅថា Trans Fat (ខ្លាញ់អាក្រក់)
[វីដេអូ] Ep.69 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម និងខ្លាញ់ម្យ៉ាងដែលហៅថា Trans Fat (ខ្លាញ់អាក្រក់)
[វីដេអូ] Ep.69 ប្រធានបទ៖ អ្នកជំងឺទឹកនោមផ្អែម និងខ្លាញ់ម្យ៉ាងដែលហៅថា Trans Fat (ខ្លាញ់អាក្រក់)

ជាធម្មតាខ្លាញ់មិនអាចរលាយក្នុងទឹកទេ ដោយសារឈាមមានសារធាតុសេរ៉ូមដែលមានសណ្ឋានដូចទឹក។ ដូចនេះដើម្បីជួយឲ្យខ្លាញ់អាចធ្វើចលនាក្នុងសរសៃឈាមបាន វាត្រូវរុំព័ទ្ធដោយសារធាតុម្យ៉ាងហៅថា លីប៉ូប្រូតេអ៊ីន ( Lipoproteins )។

ខ្លាញ់ត្រូវបានចែកចេញជា ២ប្រភេទ គឺ

  • ទ្រីគ្លីសេរីដ
  • កូលេស្ដេរ៉ុល ( ល្អ ឬHDL , អាក្រក់ ឬLDL ) ។

ចុះ Trans Fat (ខ្លាញ់អាក្រក់) ?
Trans Fat ឬត្រូវបានគេទទួលស្គាល់ថាជាប្រភេទខ្លាញ់អាក្រក់ ដែលបម្លែងចេញពីខ្លាញ់ទូទៅ ដោយការប្រើប្រាស់កម្ដៅ និងរងប្រតិកម្មគីមីរយៈពេលយូរ។ Trans Fat ចូលរួមបង្កើតខ្លាញ់អាក្រក់ និងកាត់បន្ថយខ្លាញ់ល្អ ជាហេតុបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យមានជំងឺដូចជា ៖

  • សរសៃឈាមបេះដូង
  • សរសៃឈាមខួរក្បាល
  • មុខងារថ្លើមមានការថយចុះ
  • ជាពិសេសគ្រោះថ្នាក់បំផុតចំពោះអ្នកជំងឺទឹកនោមផ្អែម ព្រមទាំងអាចប្រឈមនឹងការកើតមានជំងឺទឹកនោមផ្អែមកម្រិតទី២ ផងដែរ។

Trans Fat ត្រូវបានគេដឹងថាមាននៅក្នុងពពួកអាហារបំពង់ ដូចជា ចេកចៀន ឆាខ្វៃ មាន់បំពង់...។ ខ្លាញ់ល្អ គឺជាពពួកខ្លាញ់ធម្មជាតិ ដូចជា ប្រេងអូលីវ និងខ្លាញ់ដែលចម្រាញ់ចេញពីធញ្ញជាតិ តែខ្លាញ់ធម្មជាតិខ្លះក៏បង្កផលអាក្រក់ដល់សុខភាពផងដែរ រួមមាន ខ្លាញ់ចម្រាញ់ពីប្រេងដូង និងខ្លាញ់សត្វ ឬជាពពួកខ្លាញ់ដែលប្រើរយៈពេលយូរក្នុងការរម្ងាស់។