ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៧៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៧៤នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ២៣៩៣នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៥៤៨០នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ២៦២នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៥៤៨០ករណី ក្នុងនោះមានអ្នកជំងឺ ២៣៩៣នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ៣០៤៤នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន ៣៨នាក់ដោយសារជំងឺកូវីដ-១៩៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈhttps://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល