សម្តេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១បានជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។

 
សម្តេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម តាមប្រព័ន្ធវីដេអូ
សម្តេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម តាមប្រព័ន្ធវីដេអូ
សម្តេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម តាមប្រព័ន្ធវីដេអូ
សម្តេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម តាមប្រព័ន្ធវីដេអូ

នៅក្នុងអំឡុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងបីបានជម្រាបជូននូវសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងប្រទេសរបស់ខ្លួន រួមទាំងការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ -១៩។សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរសមភា​​គីវៀតណាម និងឡាវ ចំពោះភាព​​ជោគជ័យនៃមហាសន្និបាតនៃបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ មហាសន្និបាត​​នៃបក្សបដិវត្តន៍ប្រជា ជនឡាវលើកទី១១ ក៏ដូចជាការបោះឆ្នោតមហាសន្និបាតជាតិឡាវ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបរិច្ចាកម៉ាស់ និងបរិក្ខារពេទ្យដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញ ទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវនិងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ ។

នាយករដ្ឋមន្រ្តីទាំងបី បានសម្តែងនូវការពេញចិត្តរួមគ្នាចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលកំពុងមានការរីក ចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងបី ទោះបីស្ថិតក្នុងកាលៈទេសៈនៃភាពប្រឈមខ្លាំង បណ្តាលពីការរីករាលដាលនៃ ជំងឺកូវីដ -១៩ក៏ដោយ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានកត់សម្គាល់ដោយក្តីរីករាយនូវការកើនឡើងនៃទំហំពាណិជ្ជកម្មរវាង កម្ពុជា-ឡាវ និង កម្ពុជា- វៀតណាមផងដែរ ។

ថ្នាក់ដឹកនាំទាំងបី បានឯកភាពពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់ គ្រងព្រំ​​ដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ថាមពល និងអប់រំ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពបន្តរក្សា និងអនុវត្តន៍ យ៉ាងមាន​​ប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ - ជំរុញកិច្ចសហប្រតិបត្តិការ​រវាងបណ្តាខេត្តជាប់ ព្រំដែន - អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន - សហការបន្ថែម​ក្នុងការការពារ​​សន្តិសុខ តាមបណ្តោយព្រំដែនរួម - សម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការឆ្លងកាត់​​របស់ប្រជាជន និងទំនិញ នៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

នៅក្នុងវិស័យការតភ្ជាប់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពិចារណាអំពីដំណើរការឡើងវិញ នូវការហោះហើរអន្តរជាតិ រវាង កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងបី។

នៅក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌអនុតំបន់ នាយករដ្ឋមន្រ្តីទាំងបី បានឯក ភាពពន្លឿនការអនុវត្តផែនការ ការតភ្ជាប់ សេដ្ឋកិច្ច ​CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការកៀគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវ ល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន និង ផ្លូវរថភ្លើងភ្នំពេញ។ ជាងនេះទៅទៀត នាយករដ្​ឋមន្រ្តីវៀតណាមនិងឡាវ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា​​ធ្វើជាម្ចាស់ផ្ទះ​​រៀបចំកិច្ចប្រជុំកំពូលអនុតំបន់មេគង្គលើកទី៧ នៅក្នុងខែ មីនា ឆ្នាំ២០២១ កិច្ចប្រជុំកំពូល ASEM លើក​ទី១៣ នៅចុងឆ្នាំ២០២១ និងប្រធានអាស៊ានក្នុងឆ្នាំ២០២២។

ទន្ទឹមនេះ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពចាត់តាំងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់អនុវត្តន៍ នូវការព្រមព្រៀងគ្នា ដែលបានសម្រេចនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ ក៏ដូចជាការបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពហុវិស័យរវាងបណ្តាប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំទាំងបីក៏បានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ៕

ប្រភព: ក្រសួងព័ត៌មាន