ឧកញ៉ា ប៉ិច បូឡែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំឆ្នាំ២០២៣

ឧកញ៉ា ប៉ិច បូឡែន ជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ត្រូវបានទទួលទំនុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំឆ្នាំ២០២៣។ លោកឧកញ៉ាគឺជាស្ថាបនិក និងជាតួអង្គមួយរូបយ៉ាងសំខាន់ក្នុងចូលរួមរៀបចំ និងអភិវឌ្ឍសមាគមសហគ្រិនវ័យក្មេងកម្ពុជាចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ពេលបច្ចុប្បន្ននេះ។

 
ឧកញ៉ា ប៉ិច បូឡែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំឆ្នាំ២០២៣

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏ជាស្ថាបនិក និងប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។ លោកឧកញ៉ាបានចូលរួមយ៉ាងផុលផុសក្នុងការបង្កើតសហព័ន្ធនេះឳ្យលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០២០។ លោកឧកញ៉ាតែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសហគ្រិនភាព វិស័យអប់រំ និងជំនាញវិជ្ជាជីវៈនៅប្រទេសកម្ពុជា។