ក្រសួងសុខាភិបាល! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៩នាក់ ខណ:អ្នកជាសះស្បើយចំនួន ៤៨នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣៩នាក់ ខណ:មានករណីជាសះស្បើយចំនួន ៤៨នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១១៦៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៩នាក់ និងមានអ្នកជាសះស្បើយចំនួន ៤៨នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៥៩៧នាក់បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១១៦៣នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៤១នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៧នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥៥នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ១១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ១១៦នាក់
+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ៦២នាក់
+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ២០២នាក់
+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០២នាក់
+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ២២នាក់
+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់
+សណ្ឋាគារសុខាភ្នំពេញ មានចំនួន ០នាក់
+វិទ្យាល័យបុរី១០០ខ្នង មានចំនួន ០នាក់
+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តបាត់ដំបង មានចំនួន ០១នាក់
គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ៣៩នាក់គឺជាអ្នកដែលជាប់ពាក់ព័ន្ធទៅព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
ជាមួយគ្នានេះអ្នកដែលកំពុងសម្រាកព្យាបាលសរុបមានចំនួន ៥៦៥នាក់។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១១៦៣ករណី ក្នុងនោះមានអ្នកជំងឺ ៥៩៧នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល