[មានវីដេអូ] ពិធីករនឹងតារាចំរៀងប្រុសស្រីជាច្រើនរូបនៅក្នុងផលិតកម្មរស្មីហង្សមាសដែលឆ្លង Covid-១៩ មានដូចជា
ក្រោយពីផ្ទុះ Covid 19 លើកទី៣ “ព្រឹត្តិការណ៍ ២០កុម្ភ:“ ជាព្រឹត្តិការណ៍ដែលមានអ្នកឆ្លងលឿនឆាប់រស័ស ហើយក៏កំពុងតែបន្ដឆ្លងរីករាលដាលយ៉ាងច្រើនមកទល់ពេលសព្វថ្ងៃនេះ។
ជាក់ស្តែងថ្មីៗនេះពិធីករស្រីនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាសគឺអ្នកនាង កែវ ចាន់ និមល រួមនិងគ្រួសារវិជ្ជមានកូវីដ១៩។ បន្ទាប់មកប៉ុន្មានថ្ងៃនេះស្រាប់តែមានតារាចំរៀងប្រុសស្រីនៅក្នុងផលិតកម្មហង្សមាសគឺលោក ណុប បាយ៉ារិទ្ធិ កញ្ញា វី ឌីណែត អ្នកនាង សុគន្ធ នីសា វិជ្ជមានកូវីដ-១៩ផងដែរ។ សូមជម្រាបថា ពួកគាត់បានចាកចេញពីគេហដ្ឋានដើម្បីទៅកាន់កន្លែងសំរាកព្យាបាលជំងឺកូវីដ-១៩រួចរាល់ហើយ ក្រោយពីធ្វើតេស្ដដឹងខ្លួនថាវិជ្ជមានកូវីដ-១៩។ សូមជំរាបថាក្រោយពីពួកគាត់បានទៅសំរាកព្យាបាលជំងឺកូវីដ-១៩រួចមកមានមិត្តតារាសិល្បៈករដូចគ្នាខលឬឆាតសួរសុខទុក និងមាន Fan Fan ក៏ដូចជាមហាជនបានចូលខមមិនលើកទឹកចិត្តក៏ដូចជាពាក្យជូនពរដល់ពួកគាត់ជាច្រើនហូរហែរផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម :