គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ សូមចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុនស្តីអំពីគ្រោះមហន្តរាយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមជូននូវ វីដេអូណែនាំខ្លីមួយស្តីពីរបៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ ដើម្បីទទួលបានព័ត៌មានពីគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជាមានដូចជា ខ្យល់ព្យុះ ទឹកជំនន់ជាដើម....។
ការចុះឈ្មោះនេះ ពុំគិតថវិការពីអ្នកចុះឈ្មោះទេ ហើយលោកអ្នកអាចចុះឈ្មោះបានទាំងបីប្រព័ន្ធ គឺ Metfone, Cellcard, Smart ។
សូមធ្វើការចុះឈ្មោះដើម្បីទទួលបាន ព័ត៌មានទាន់ពេលវេលានិងរៀបចំខ្លួនជាមុន មុនពេលមានហេតុការណ៍គ្រោះមហន្តរាយកើតឡើង និងដើម្បីសុវត្ថភាពរបស់ក្រមគ្រួសារអ្នកនិងផ្តល់ដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់អ្នក៕
ប្រភព: គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ