[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២៦នាក់ ខណ:អ្នកជាសះស្បើយ ០៤នាក់

កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៤ករណីបន្ថែមទៀត និងខណ:ករណីឆ្លងថ្មីបន្ថែមទៀតចំនួន ២៦ករណី ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៤០នាក់ នឹង អ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់ចំនួន ១៩៧នាក់។

 
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២៦នាក់ ខណ:អ្នកជាសះស្បើយ ០៤នាក់
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២៦នាក់ ខណ:អ្នកជាសះស្បើយ ០៤នាក់
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២៦នាក់ ខណ:អ្នកជាសះស្បើយ ០៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹក ថ្ងៃទី២១ ខែ​កក្កដា​ ឆ្នាំ ២០២០ ថា កម្ពុជាបានរកឃើញអ្នកជម្ងឺឆ្លងកូវីដថ្មី ចំនួន ២៦ករណី ខណ:អ្នកជំងឺកូវីដ១៩​ ជាសះស្បើយចំនួន ០៤ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ១៩៧ករណី។

សូមជម្រាបថា ករណីជាសះស្បើយចំនួន ០៤​ករណីគឺជាបុរសទាំង ០៤នាក់ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៤០នាក់នៃចំនួនអ្នកឆ្លងវីរុសទាំងអស់ ។

សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនដល់ ៥៥នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់៕

 

 

ប្រភព: ក្រសួងសុខាភិបាល