ការសិក្សា៖ វីរុសកូវីដ១៩អាចរស់នៅក្នុងខ្យល់លើសពី ៣ ម៉ោង
ក្រុមអ្នកស្រាវជ្រាវអាមេរិកបាននិយាយថាវីរុសកូវីដ១៩នេះអាចរស់នៅលើអាកាសរយៈពេលជាង ៣ ម៉ោង ដោយបង្ហាញថាការឆ្លងមេរោគតាមខ្យល់អាចកើតឡើង។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបាននិយាយថាវីរុសកូវីដ១៩នេះអាចរស់នៅលើអាកាសរយៈពេលជាង ៣ ម៉ោង ដោយបង្ហាញថាការឆ្លងមេរោគតាមខ្យល់អាចកើតឡើង។ នេះបើយោងតាមសារព័ត៌មាន NHK របស់ជប៉ុន ចុះផ្សាយថ្ងៃទី១៨ មីនា ២០២០នេះ។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសុខភាពជាតិ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ និងក្រុមអ្នកស្រាវជ្រាវផ្សេងទៀតបានចេញផ្សាយការរកឃើញនេះនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មី (New England Journal of Medicine) កាលពីថ្ងៃអង្គារ។
តាមរយៈការធ្វើពិសោធន៍បានបញ្ជាក់ថា វីរុសនៅតែអាចរស់នៅលើអាកាសរយៈពេលជាង ៣ ម៉ោង។
ដំណក់ទឹកមាត់ភាគច្រើនចេញពីការកណ្តាស់និងក្អកធ្លាក់យ៉ាងលឿនទៅនឹងដីព្រោះវាធំ។ ប៉ុន្តែភាគល្អិតតូចៗអាចរស់នៅក្នុងខ្យល់អាកាសរយៈពេលយូរ៕
ប្រភព៖ NHK WORLD-JAPAN ប្រែសម្រួល៖ ចាប មិថុនា