Griezmann ត្រលប់ទៅ Atletico Madrid
កីឡាករ Antoine Griezmann បានចាកចេញពី Barcelona ត្រលប់ទៅ Atletico Madrid វិញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសទិញ ៤០ លានផោន ។ បើយោងតាមសារព័ត៌មាន GOAL ចុះផ្សាយនៅព្រឹកនេះ ។

សូមរម្លឹកថា Griezmann ចំណាយពេលប្រកួតឲ្យក្លឹប Barcelona តាំងពីឆ្នាំ២០១៩ ដោយស៊ុតបញ្ចូលទីបាន ២២គ្រាប់ ក្នុងចំណោម ៧៤ ប្រកួត ។
សូមបញ្ជាក់ថាកីឡាករអន្តរជាតិបារាំង Antoine Griezmann បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះក្រុម Atletico Madrid បន្ទាប់ពីក្រុម Rojiblancos ទទួលបានជោគជ័យទៅលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែប្រយុទ្ធក្រុម Barcelona ជាមួយនឹងជម្រើស ៤០ លានផោន (៣៤ លានផោន/៤៧ លានដុល្លារ) ដើម្បីទិញ។
ប្រភព៖ GOAL