ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: នាថ្ងៃពុធកាលពីម្សិលមិញ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

 
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

 

ជាការចាប់ផ្ដើម លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាពីទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានការរីកចំរើនជាបន្ដបន្ទាប់។

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួម ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានពិភាក្សាជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត នូវលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំជំនួយពីភាគីឥណ្ឌាផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាមដែលនៅប្រទេសកម្ពុជា៕

 

 

 

ប្រភព: ក្រសួងពាណិជ្ជកម្ម