តោះតៀម CV ! យុវវជននៅខេត្តកំពង់ចាមនឹងទទួលបានឱកាសការងារ ១ម៉ឺន ៥ពាន់ កន្លែងពីវេទិកាទស្សនកិច្ចការងាររបស់ NEA
វេទិកាទស្សនកិច្ចការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ខេត្តកំពង់ចាម វេទិកាទស្សនកិច្ចការងារ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច នាថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងបន្តនាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុន សហគ្រាស ជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងទឹកដីខេត្តកំពង់ចាម ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់និយោជក និងអ្នកស្វែងរកការងារធ្វើ នៅលើទឹកដីនៃខេត្តចំនួនបីរួចមកគឺ ខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ។
គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។
សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕
សូមចុច join Telegram https://t.me/cngtvcambodia
ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070
Website: https://cngtvcambodia.com
Facebook page: CNGTV Cambodia
YouTube Channel: CNGTV Cambodia