សិស្សនៅទីក្រុងវូហានវិលត្រឡប់ចូលសាលារៀនវិញហើយ

វូហាន៖ បន្ទាប់ពីបានបិទទ្វាសាលារៀនអស់រយៈពេលជាង៧ខែ នៅក្នុងទីក្រុងវូហាននៃប្រទេសចិន គ្រូ និងសិស្សានុសិស្សកំពុងត្រឡប់ចូលសាលារៀនសារជាថ្មី ខណៈអាណាព្យាបាលសិស្ស និងគ្រូបង្រៀន មានការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

 
សិស្សនៅទីក្រុងវូហានវិលត្រឡប់ចូលសាលារៀនវិញហើយ

ទីក្រុងដែលជាដើមកំណើតនៃវីរុសកូវីដ១៩ អនុញ្ញាតឲ្យវិទ្យាស្ថានអប់រំជាង២,៨០០ កន្លែងបើកវគ្គសិក្សាជាថ្មីកាលពីថ្ងៃអង្គារ ហើយមានសិស្សានុសិស្សជាង១លាន៤សែននាក់កំពុងចូលសាលារៀនវិញ។

មិនតែប៉ុណ្ណោះ និស្សិតទាំងអស់នឹងត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ មុននឹងចូលក្នុងថ្នាក់រៀន ហើយអ្នកដែលមកពីបរទេសនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីជៀសវាងការចម្លងវីរុស៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ