អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅរុស្ស៊ី អំឡុងពេលបោះឆ្នោត

ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានមានប្រសាសន៍ថាអ៊ុយក្រែនបានបាញ់បញ្ជាយន្តហោះគ្មានមនុស្សបើក (drone) ចំនួន ៣៥គ្រឿងទៅកាន់គោលដៅនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងនៅក្នុងតំបន់រដ្ឋធានីផងដែរ។ ហេតុការណ៍នេះបានបង្កឱ្យមានភ្លើងឆាបឆេះនៅរោងចក្រចម្រាញ់ប្រេង និងរំខានការផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់ព្រំដែនមួយចំនួន ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។

 
អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅរុស្ស៊ី អំឡុងពេលបោះឆ្នោត

ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ទីក្រុង Kyiv ថា ពួកគេកំពុងឆ្លៀតឱកាសបង្កឱ្យមានការបំផ្លិចបំផ្លាញការបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Support the Guardian ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យទី ១៧ ខែមីនា ឆ្នាំ២០២៤។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានមានប្រសាសន៍ថា យន្តហោះគ្មានមនុស្សបើក (Drone) មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅជិតអាកាសយានដ្ឋាន Domodedovo នៃរដ្ឋធានីកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះពីរគ្រឿងទៀតត បានធ្លាក់ពីលើ Kaluga ភាគខាងត្បូងនៃរដ្ឋធានីរុស្ស៊ី និងបួនគ្រឿងនៅតំបន់ Yaroslavl ភាគឦសាននៃទីក្រុងម៉ូស្គូ។ បន្ថែមលើសពីនេះ ការវាយប្រហារលើតំបន់ Yaroslavl ដែលមានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន គឺជាការវាយប្រហារដ៏ឆ្ងាយបំផុតដោយអ៊ុយក្រែនរហូតមកដល់ពេលនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានមានប្រសាសន៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនទៀតត្រូវបានទម្លាក់ពីលើតំបន់ Belgorod តំបន់ Kursk និង Rostov ជាប់ព្រំដែនអ៊ុយក្រែន។ អាជ្ញាធររុស្ស៊ីក៏បានគូរបញ្ជាក់ផងដែរថា ការបាញ់ផ្លោងនៅតំបន់ Belgorod កាលពីព្រឹកថ្ងៃអាទិត្យ បានសម្លាប់ក្មេងស្រីម្នាក់អាយុ ១៦ ឆ្នាំ និង ឪពុករបស់នាង រងរបួស ខណៈដែលការវាយប្រហារនៅថ្ងៃបន្ទាប់បានសម្លាប់បុរសម្នាក់ និង ១១នាក់រងរបួសទៀត៕

ប្រភព៖ The Guardian