[វីដេអូ] Ep. 85 ប្រធានបទ៖ បញ្ហាតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម
តើអ្វីទៅជាតម្រងនោម? តម្រងនោមមានរាងដូចគ្រាប់សណ្តែកពីរដែលនៅចន្លោះឆ្អឹងខ្នងយើងទាំងសងខាងហើយស្ថិតនៅខាងក្រោមប្រអប់ឆ្អឹងទ្រូង។ តម្រងនោមជាសិរីរាង្គសម្រាប់ច្រោះជាតិពុះនិងកាកសំណល់នៅក្នុងឈាមបន្ទាប់មកបញ្ចេញចោលទៅតាមទឹកនោម ធានាលំនឹងជាតិទឹកនិងជាតិរ៉ែនៅក្នុងខ្លួន ផលិតអ័រម៉ូនដូចជា៖ Renin ជាអង់ហ្ស៊ីមបញ្ចេញដោយតំរងនោម, Erythropoietin ជាអ័រម៉ូនដែលគ្រប់គ្រងការផលិតកោសិកាឈាមក្រហម, និង Calcitriol មានតួនាទីគ្រប់គ្រងកម្រិតកាល់ស្យូម និងផូស្វ័រនៅក្នុងខ្លួន។
![[វីដេអូ] Ep. 85 ប្រធានបទ៖ បញ្ហាតម្រងនោមចំពោះអ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Aug/image_750x_64eda7a4bd5b1.jpg) 
                        
កត្តាដែលនាំឲ្យមានបញ្ហាខូចតម្រងនោម មានពីរប្រភេទគឺបញ្ហាខូចតម្រងនោមស្រួចស្រាលនិងរុំារ៉ៃ។
១. ការខូចតម្រងនោមស្រួចស្រាល៖ អ្នកជំងឺកង្វះជាតិទឹកធ្ងន់ធ្ងរ ការហូរឈាមច្រើនអាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការចុះសម្ពាធឈាមយូរពេក ឬការលេបថ្នាំមិនបានត្រឹមត្រូវតាមវិជ្ជៈបញ្ជាគ្រូពេទ្យជាដើម។

២. ការខូចតម្រងនោមរុំារ៉ៃបណ្តាលមកពី៖
- ការលើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែម
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់យូរអង្វែង
- ការប្រើប្រាស់ផលិតផលមិនច្បាស់លាស់ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល
- ការមានគ្រួសនៅក្នុងតម្រងនោមយូរ
- ជំងឺគីសនៅក្នុងតម្រងនោមដែលមានជាយូរមកហើយ
ជាតិស្ករដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមមានពីរគឺជាតិស្ករមុនបាយ និងជាតិស្ករក្រោយបាយ។
១. ជាតិស្ករមុនបាយ៖ ចាប់ពីម៉ោង ១២យប់ អ្នកជំងឺអាចក្រោកមកជួសចុងដៃ លទ្ធផលឃើញ ៨០ទៅ១៣០ ។
២. ស្ករក្រោយបាយ៖ បន្ទាប់ពីញុំាអាហារហើយ អ្នកជំងឺអាចជួសចុងដៃ លទ្ធផលឃើញ ១៤០ទៅ១៨០ ។

រោគសញ្ញា
- ការស្លេកស្លាំង
- ថប់ទ្រូង
- ហើមជើង ឬក៏ហើមផ្នែកណាមួយនៅលើខ្លួន
- ធំក្លិនមាត់
- ចង់ក្អូត
- លើសសម្ពាធឈាមធ្ងន់ធ្ងរ
- ពុកឆ្អឹង

សូមជម្រាបថា ដើម្បីបង្ការកុំឲ្យកើតជំងឺខូចតម្រងនោមអ្នកគួរពិសារទឹកឲ្យបានគ្រប់គ្រាន់ ពិសារអាហារដែលល្អសម្រាប់សុខភាព ជាពិសេសបន្លែផ្លែឈើដែលមានវីតាមីនគ្រប់ប្រភេទ មិនជក់បារី កាត់បន្ថយការញុំាគ្រឿងស្រវឹង និងជៀសវាងការប្រើប្រាស់ថ្នាំមិនមានប្រភពត្រឹមត្រូវ៕
សូមទស្សនាវីដេអូ ៖




 
                                
                            











![[វីដេអូ] Ep.19 ប្រធានបទ៖ ការគ្រប់គ្រងទម្ងន់ ដើម្បីបង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Feb/image_380x226_62039e3a67786.jpg) 
        ![[វីដេអូ]  Ep.57 ប្រធានបទ៖ ឧបសគ្គរបស់អ្នកជំងឺទឹកនោមផ្អែមក្នុងការចាប់ផ្តើមប្រើថ្នាំចាក់អាំងស៊ុយលីន](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a64f25cdc8.jpg) 
        ![[វីដេអូ] Ep.77 ប្រធានបទ៖ ជំងឺរលាកក្រពេញទីរ៉ូអុីត](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_640fff9e0b8ba.jpg) 
        ![[វីដេអូ]  Ep.52 ប្រធានបទ៖ មនុស្សអាថ៍កំបាំងនៅពីក្រោយភាពជោគជ័យនៃការព្យាបាលជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_633a60f04f444.jpg) 
        ![[វីដេអូ] Ep. 94 ប្រធានបទ៖ ជំងឺទឹកនោមផ្អែម និងមនុស្សវ័យជំទង់](https://cngtvcambodia.com/uploads/images/2023/Sep/image_380x226_64f7df608fc88.jpg) 
        ![[វីដេអូ]  Ep.75 ប្រធានបទ៖ ការថែទាំជើង របស់អ្នកជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2023/Mar/image_380x226_6401564158374.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






