[វីដេអូ] Ep. 83 ជំងឺទឹកនោមផ្អែមប្រភេទទី២និងជំងឺលើសសម្ពាធឈាម

ការប្រើប្រាស់ឧបករណ៍វ៉ាស់សម្ពាធឈាម ជួយអ្នកជំងឺទឹកនោមផ្អែមដើម្បីធ្វើការវាស់សម្ពាធឈាមដោយខ្លួនឯង ឬឲ្យគ្រូពេទ្យវាស់ដើម្បីបានដឹងពីកម្លាំងឈាមរត់នៅក្នុងសរសៃអាក់ទែរ។

 
[វីដេអូ] Ep. 83 ជំងឺទឹកនោមផ្អែមប្រភេទទី២និងជំងឺលើសសម្ពាធឈាម

ខ្នាតវាស់សម្ពាធឈាមគិតជា មីល្លីម៉ែត្រ​បារត (mm Hg) ​ខណៈ​ការ​វាស់​ស្ទង់​សម្ពាធ​ឈាម គឺ​កំណត់​​ទុក​ជា​សម្ពាធ​ឈាម​លើ និងសម្ពាធ​ឈាម​ក្រោម ។ ឧទាហរណ៍ ​បើ​សម្ពាធ​ឈាម​លើ​ ១២០មិល្លីម៉ែត្រ​បារ៉ត និង​សម្ពាធ​ឈាម​ក្រោម​ ៨០ មិល្លីម៉ែត្រ​បារ៉ត ឧបរណ៍​នឹង​បង្ហាញ ១២០/៨០។

កត្តានាំឲ្យលើសសម្ពាធឈាមកំឡុងពេលមានជំងឺទឹកនោមផ្អែម

  1. ការព្យាលបាលមិនបានត្រឹមត្រូវអាចបណ្តាលឲ្យអ្នកជំងឺឡើងគីឡូ ដោយសារការមិនបានហាត់ប្រាណមួយថ្ងៃ៣០នាទីនិង១៥០នាទីនៅក្នុងមួយសប្តាហ៍។
  2. ការព្យាបាលមិនត្រឹមត្រូវ ការគ្រប់គ្រងជាតិស្ករមិនបានល្អវានឹងប៉ះពាល់ទៅដល់តម្រង់នោមដែលនាំឲ្យយើងមានជំងឺលើសសម្ពាធឈាមដំណាក់កាលទី២។​
  3. អ្នកជំងឺឡើងគីឡូ លើសជាតិខ្លាញ់ ជាមូលហេតុដែលបង្កឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងលើសសម្ពាធឈាម។

រោគសញ្ញា

អ្នកមានជំងឺទឹកនោមផ្អែមដែលលើសសម្ពាធឈាមមានអាការៈដូចជា ឈឺក្បាល វិលមុខ ញ័រទ្រូង ស្រវាំងភ្នែក ដកដង្ហើមញាប់ៗ អាចមានឈាមច្រមុះ​ និងមានឈាមនៅក្នុងទឹកនោម។

កត្តាងាយប្រឈម

សម្រាប់ស្រ្តីដែលប្រឈមនឹងជំងឺនេះគឺមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ សម្រាប់បុរសអាចមានអាយុលើសពី៥៥ឆ្នាំឡើងទៅ ប៉ុន្តែជាទូទៅបើសិនជាអ្នកជំងឺលើសទម្ងន់ និងមានការលើសជាតិស្ករ ទោះបីជាអ្នកជំងឺមានអាយុទើបទេ៣៥ឆ្នាំក៏គាត់អាចប្រឈមនឹងជំងឺលើសសម្ពាធឈាមផងដែរ។

បន្ថែមពីនេះសម្រាប់អ្នកជំងឺទឹកនោមផ្អែមហើយលើសសម្ពាធឈាម​គាត់អាចប្រឈមនឹងជំងឺដូចជា

  • ជំងឺស្លាប់មួយចំហៀងខ្លួន
  • ជំងឺដាច់សរសៃឈាមបេះដូងហើយហូរឈាមឬក៏ស្ទះនៅក្នុងខួរក្បាលរបស់គាត់
  • ជំងឺខ្សោយតម្រង់នោម
  • ជំងឺបាតភ្នែក
  • ចំណង់ផ្លូវភេទធ្លាក់ចុះ

ការព្យាបាល និង បង្ការ

សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមហើយលើសសម្ពាធឈាម គាត់គួរតាមដាននិងព្យាបាលជំងឺរបស់ គាត់ដោយប្រើឧបករណ៍សម្រាប់វ៉ាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះគាត់ត្រូវពិសារថ្នាំឲ្យបានទៀងទាត់ មិនត្រូវបញ្ឃប់ការលេបថ្នាំដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លើសពីនេះគាត់គួរបញ្ឃប់ការជក់បារី កាត់បន្ថយអាហារមានរសជាតិប្រៃ​ កាត់បន្ថយគ្រឿងស្រវឹងពីព្រោះជាតិអាកុលប៉ះទៅលើបេះដូង កាត់បន្ថយភាពតានតឹង កាត់បន្ថយការញុំាកាហ្វេដែលប៉ះពាល់សម្ពាធឈាម កាត់បន្ថយអាហារដែលមានជាតិផ្អែម  និងអាហារដែលមានជាតិខ្លាញ់៕

សូមទស្សនាវីឌីអូខាងក្រោម៖​