[វីដេអូ] #Ep.133 ប្រធានបទ៖ អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រេងផ្កាឈូករ័ត្នសម្រាប់សក់
ប្រេងផ្កាឈូករ័ត្ន គឺជាសារធាតុផ្សំសម្រាប់សក់ ដែលអ្នកប្រហែលជាមិនធ្លាប់ដឹង ដែលល្អសម្រាប់សក់របស់អ្នក។ ប្រេងផ្កាឈូករ័ត្ន ផ្តល់សារធាតុចិញ្ចឹមដល់ស្បែកក្បាល និងសរសៃសក់របស់អ្នកដើម្បីឱ្យសក់រឹងមាំ ភ្លឺរលោង។ វាផ្តល់ជាតិទឹក លើកកម្ពស់សុខភាពស្បែកក្បាល និងសក់ ហើយថែមទាំងអាចជួយធ្វើឱ្យសក់ក្រាស់ទៀតផង។
ប្រសិនបើអ្នកមានសក់ស្ងួត ឬសក់ខូច អង្គែ សក់សំពោង ឬស្តើង អ្នកគួរតែប្រើប្រេងផ្កាឈូករ័ត្ន។ ប្រេងផ្កាឈូករ័ត្ន ផ្តល់សារធាតុចិញ្ចឹមដល់ស្បែកក្បាល ធ្វើឲ្យសក់រឹងមាំ។អ្វីដែលមិនគួរភ្ញាក់ផ្អើរប្រេងចម្រាញ់ចេញពីគ្រាប់ផ្កាឈូករ័ត្នត្រូវបានប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ ដើម្បីសម្រាល និងសម្រួលស្បែក និងសក់។ ដូចនេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍នៃប្រេងផ្កាឈូករ័ត្នមានដូចជា
1. ជួយស្បែកក្បាលដែលមានអង្គែ
ប្រេងផ្កាឈូករ័ត្ន សំបូរទៅដោយលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលប្រឆាំងនឹងអង្គែដែលបង្កឡើងដោយបាក់តេរី និងផលិតផលដែលនាំឱ្យស្បែកក្បាលស្ងួត ឬរមាស់។ ជួយកាត់បន្ថយការកើតឡើងនៃសក់ស្តើង ជ្រុះសក់ដំបូងទំពែកតាមលំនាំបុរស និងស្ត្រី។
2. បំបាត់សក់សំពោង
អាស៊ីតខ្លាញ់នៅក្នុងប្រេងផ្កាឈូករ័ត្ន មានសារធាតុចិញ្ចឹម និងល្អ សម្រាប់ការទប់ទល់នឹងបញ្ហាសក់មិនស្អាត។ ប្រេងផ្កាឈូករ័ត្នជួលព្យាបាលសក់ គ្រប់ប្រភេទជាពិសេស សក់ជ្រុះ ដោយមិនមានជាតិប្រេង ។
3. ពង្រឹងភាពទន់ភ្លន់និងភ្លឺ
កម្ដៅ ការលាបពណ៌សក់ច្រើនញឹកញាប់ពេក នាំឱ្យខូចសក់របស់អ្នកដោយជៀសមិនរួច។ ប្រេងផ្កាឈូករ័ត្នអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដែលបំផ្លាញទាំងនោះ។ការសិក្សាមួយបានបង្ហាញថា ប្រេងផ្កាឈូករ័ត្ន ជួយការពារសក់ខូច និងបែកចុង។
4. ជំរុញការលូតលាស់សក់
ប្រេងផ្កាឈូករ័ត្នត្រូវបានបង្កើតឡើងពីកម្រិតខ្ពស់នៃវីតាមីន E ដែលត្រូវការសម្រាប់ការលូតលាស់សក់ដែលមានសុខភាពល្អ។
ប្រេងផ្កាឈូករ័ត្ន ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែអ្នកគួរតែជៀសវាងវា ប្រសិនបើអ្នកមានអាឡែស៊ីទៅនឹងគ្រាប់ផ្កាឈូករ័ត្ន។
ជាចុងក្រោយ ប្រសិនបើអ្នកមានសក់ស្ងួត ឬសក់បែកចុង អង្គែ សក់សំពោង ឬស្តើង អ្នកគួរតែប្រើប្រាស់ប្រេងផ្កាឈូករ័ត្ន ។ ប្រេងផ្កាឈូករ័ត្ន ផ្តល់សំណើម លើកកម្ពស់សុខភាពស្បែកក្បាល និងសក់ និងផ្តល់វីតាមីន និងសារធាតុចិញ្ចឹម ដើម្បីឱ្យសក់របស់អ្នកលូតលាស់រឹងមាំ៕
សូមទស្សនាវីដេអូខាងក្រោម៖