តារា K-Pop ទាំង៨ក្រុមនេះ ប្រកាសលែងទទួលកាដូណាទាំងអស់ពី Fan ព្រោះតែ....
បើនិយាយាអំពីក្ដីស្រឡាញ់ដែលអ្នកគាំទ្រមានចំពោះ តារាៗពិតជាមានទំហំធំមិនអាចកាត់ថ្លៃបានឡើយ ហើយដោយសារតែបែបនេះហើយទើបពួកគេតែងបង្ហាញតាមរយៈការទិញជាកាដូជូន Idol របស់ពួកគេ។ ប៉ុន្តែ ទោះបីយល់ពីទឹកចិត្តគាំទ្ររបស់ Fan យ៉ាងណាក៏ដោយ ក៏តារាៗមិនអាចទទួលកាដូបានទៀតដែរ។
១. BLACKPINK
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ផលិតកម្ម YG បានប្រកាសថា BLACKPINK នឹងលែងទទួលកាដូទាំងឡាយពីអ្នកគាំទ្រហើយ លើកលែងតែសំបុត្រប៉ុណ្ណោះ។ ក្រុមហ៊ុនបានប្រកាសថា សមាជិកខ្លួនឯងសម្រេចជ្រើសយកផ្លូវនេះ និងលើកទឹកចិត្តអ្នកគាំទ្រទាំងអស់សូមចំណាយលុយទៅលើសកម្មភាពមនុស្សធម៌ផ្សេងៗវិញទើបប្រសើរ នោះពួកគេក៏សប្បាយចិត្តតាមដែរ។
២. IU
នាងធ្លាប់ប្រាប់ត្រង់ៗទៅអ្នកគាំទ្រថា កុំទិញកាដូឲ្យនាងអី។ ជាមួយគ្នានោះអំឡុងពេលស្ថិតក្នុងបទសម្ភាស នាងធ្លាប់បាននិយាយថា ពេលនេះនាងជាអ្នកមានហើយ ដូច្នេះនាងមិនត្រូវការកាដូអ្វីទាំងអស់។ បន្ថែមពីលើនេះ IU នៅបាននិយាយបែបលេងសើចទៀតថា អ្នកគាំទ្រមិនគួរផ្ដាច់ក្ដីសុខ ឬផ្ដាច់លុយពីមាត់ពីក ដើម្បីតែទិញកាដូសម្រាប់នាងនោះទេ។
៣. G-Dragon (BIGBANG)
នៅឆ្នាំ ២០១១ G-Dragon បានចេញលិខិតមួយច្បាប់សរសេរដោយដៃផ្ទាល់ ដោយប្រកាសថា លោកនឹងលែងទទួលរាល់កាដូទាំងឡាយពីអ្នកគាំទ្រហើយ។ លោកបាននិយាយថា វាគ្រប់គ្រាន់ពេកទៅហើយ ដែលមានអ្នកគាំទ្រគ្រប់គ្នានៅក្បែរលោកគ្រប់ពេលនោះ។ GD ថា គ្មានអ្វីប្រសើរជាងបានចំណាយពេលមានតម្លៃ និងបង្កើតអនុស្សាវរីយ៍ល្អជាមួយនឹង Fan ទេ។
៤. BTS
សមាជិកក្រុមឧស្សាហ៍ប្រាប់ទៅអ្នកគាំទ្រណាស់ថា កុំទិញកាដូថ្លៃឲ្យពួកគេអី ប៉ុន្តែ ARMY មិនស្ដាប់ទេ ព្រោះតែចិត្តស្រឡាញ់។ ទោះជាយ៉ាងណានៅឆ្នាំ ២០១៨ BTS ក៏បានបង្ហោះ Post មួយជាផ្លូវការថា ពួកគេនឹងលែងទទួលកាដូពីអ្នកគាំទ្រទៀតហើយ តែបើ Fan ជូនសំបុត្រ គឺ BTS នៅតែទទួលដូចធម្មតាដដែល។
៥. Taemin (SHINee)
កាលពីឆ្នាំ ២០១៣ Taemin បានបង្ហោះលិខិតមួយលើវិបសាយផ្លូវការថា លោកអរគុណសម្រាប់កាដូទាំងឡាយដែលទទួលបានពីអ្នកគាំទ្រ ហើយលោកពិតជាអរគុណគ្រប់គ្នាណាស់ ប៉ុន្តែ Taemin បង្ហើបថា លោកនឹងសប្បាយចិត្តជាងនេះ ប្រសិនបើកាដូទាំងនេះបានទៅដល់ដៃទៅដល់អ្នកដែលត្រូវការពិតប្រាកដ។
៦. Heechul (Super Junior)
លោកធ្លាប់បាននិយាយថា លោកមានតែដៃ ២ទេ ពេលទទួលកាដូពីអ្នកគាំទ្រ។ ដូច្នេះពេលលោក លាដៃទទួលពីអ្នកនេះ អ្នកផ្សេងទៀតដែលលោកមិនទាន់លាដៃទៅទទួល ឬទទួលមិនអស់នោះ នឹងមានអារម្មណ៍អន់ចិត្ត។ និយាយក្នុងបទសម្ភាស Heechul ថា ជារឿយៗ Fan តែងទិញកាដូដែលសុទ្ធតែជារបស់ចេញពី Brand ថ្លៃៗ។ សម្រាប់លោក បើទោះជាមិនពាក់ខោអាវ Brand ក៏លោកចែងចាំងស្រាប់ទៅហើយ ដូច្នេះកុំទិញឲ្យលោកទៀតអី។
៧. Xiumin, Chen និង D.O (EXO)
នៅលើ Fancafe, Chen បាននិយាយថា លោកឈប់ទទួលកាដូពី Fan ហើយ ហើយ D.O និង Xiumin ក៏ដូចគ្នា ព្រោះក្ដីស្រឡាញ់ និងការបារម្ភដែលពួកគេទទួលបានពី Fan គឺមានន័យធំធេងពេកទៅហើយ។
៨. តារាទាំងអស់របស់ JYP
មិនមែនជាបុគ្គល ឬជាក្រុមទេ គឺជាក្រុមហ៊ុនតែម្ដងសម្រាប់ JYP ដែលមិនទទួលកាដូទាំងឡាយណាពីអ្នកគាំទ្រ។ ប៉ុន្តែពួកគេនៅតែទទួលនូវផ្ទាំងបដាខួប ឬឱកាសសំខាន់ៗ លិខិតសរសេរដៃផ្ទាល់ និង វិញ្ញាបនប័ត្រឧបត្ថម្ភក្នុងសកម្មភាពសប្បុរសធម៌នានា៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ kpopstarz