ថ្មីៗនេះ! វៀតណាមគ្រោងបើកដំណើរការរោងចក្រថាមពលកម្តៅមួយកន្លែងដែលមានតម្លៃសរុប ២.៥ ពាន់លានដុល្លារ
គម្រោងនេះមានទីតាំងនៅតំបន់សេដ្ឋកិច្ច Van Phong គឺជាគម្រោងដ៏ធំបំផុតដែលវិនិយោគដោយសាជីវកម្ម Sumitomo របស់ប្រទេសជប៉ុននៅ Khanh Hoa។ រោងចក្រនេះប្រើប្រាស់បច្ចេកវិជ្ជាកម្រិតខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបៗ ដែលធានាបាននូវប្រសិទ្ធភាពខ្លាំង និងសមស្របនឹងបរិស្ថានផងដែរ។
តាមរយៈការថ្លែងមតិក្នុងពិធីសម្ពោធ អភិបាលខេត្ត លោក Nguyen Tan Tuan បានលើកច្បាស់អំពីសារៈសំខាន់នៃរោងចក្រ ដោយចាត់ទុកថានឹងជួយទាក់ទាញការវិនិយោគចូលទៅក្នុងតំបន់សេដ្ឋកិច្ច Van Phong EZ និងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក បង្កើតកម្លាំងចលករសម្រាប់សេដ្ឋកិច្ច Khanh Hoa និងភាគខាងត្បូងនៃប្រទេស។ ចំណែកឯតំបន់កណ្តាលវិញ នឹងបង្កើតឱកាសការងារជាច្រើន និងរួមចំណែកប្រហែល ១ ពាន់ពាន់លានដុង (៤០.៥ លានដុល្លារ) ដល់ថវិកាក្នុងស្រុកក្នុងមួយឆ្នាំៗ។
លោក Hirokazu Tsuru(ជប៉ុន)អគ្គនាយកក្រុមហ៊ុន Van Phong Power Company Limited បានវាយតម្លៃខ្ពស់ចំពោះជំនួយនៃទីភ្នាក់ងាររបស់វៀតណាមដែលបានការអនុញ្ញាតសម្រាប់គម្រោង ជាពិសេសការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបានរបស់អគ្គិសនីវៀតណាម (EVN)។ គម្រោងនេះ គឺជាស្នាដៃមួយក្នុងចំណោមការងារទាំងឡាយ ដើម្បីអបអរសាទរការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសវៀតណាម-ជប៉ុនទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី រួមទាំងពិភពលោក៕